ស្ថាបនិកគេហទំព័រ The Pirate Bay ត្រូវបានកាត់ទោសឲ្យ ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទ Hack ចូលប្រព័ន្ធកុំព្យូទ័រ ដែលផ្ទុកទិន្នន័យរបស់ អាជ្ញាធរស៊ុយអែដ និងពីបទផ្ទេរប្រាក់ខុសច្បាប់។ នេះបើយោងតាមសម្ដី របស់តុលាការបានប្រាប់ ឲ្យដឹងកាលពី ថ្ងៃព្រហស្បតិ៍។
កាលពីឆ្នាំ ២០០៩ លោក Gottrid Svartholm Warg ត្រូវបានតុលាការ កាត់ទោសឲ្យជាប់គុក រយៈពេលមួយឆ្នាំ ប៉ុន្តែក្រោយមក លោកបានរត់គេចខ្លួន រហូតមកដល់ឆ្នាំ ២០១២ ទើបចាប់ ខ្លួនបាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា ហើយក៏ទៅកាន់ ប្រទេសស៊ុយអែដវិញ ដើម្បីកាត់ទោស។
ពេលបញ្ជូនទៅដល់ស៊ុយអែដ អ្នកទោសរូបនេះ ក៏បានចាប់បណ្ដឹងចំនូន ២បន្ថែមទៀត ដោយនៅពេលនោះគឺ អាជ្ញាធររបស់ ប្រទេសស៊ុយអែត ជាអ្នកប្ដឹងពីបទលួចចម្លងទិន្នន័យតាមប្រព័ន្ធកុំព្យូទ័រ។
យោងតាមឯកសារដែល តុលាការបានបង្ហាញ លោក Warg មានវ័យ ២៨ឆ្នាំ ជនជាតិស៊ុយអែដ ហើយពាក្យបណ្ដឹងចុងក្រោយ គឺលោកបានផ្ទេរលុយ ខុសច្បាប់ចំនួន ៩១៥.៥០០ដុល្លារអាមេរិក ប៉ុន្តែមិនបានបញ្ជាក់ថា ផ្ទេរទៅកាន់ខាងណានោះទេ។
គួរបញ្ជាក់ផងដែរថា គេហទំព័រ The Pirate Bay នៅតែដំណើរការបើទោះបីជា ស្ថាបនិកគេហទំព័រ មួយនេះត្រូវបានចាប់ខ្លួន និងជាប់គុកក្ដី៕