Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Samsung នឹង​បង្ហាញ Windows 8 ATIV tablet ថ្មី​ចំនួន​២​ប្រភេទ

$
0
0

ក្រុមហ៊ុន Samsung នឹងបង្ហាញ Tablet កាន់តែច្រើន ជាមួយទំហំអេក្រង់ខុសគ្នា ប៉ុន្តែលើកនេះ មិនមែនជា Tablet ត្រកូលGalaxy ទៀតនោះទេ។ Tablet ថ្មីនេះ មានឈ្មោះ ATIV Q និង ATIV Tab 3 គឺជាTablet ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Windows 8  ដែលផ្តល់នូវសមត្ថភាព ខុសគ្នាយ៉ាងខ្លាំង និងបន្ថែម មុខងារពិសេស ខុសប្លែកពីត្រកូល Tablet ម៉ូដែលមុនៗ របស់ក្រុមហ៊ុន Samsung ។

ATIV Q គឺជាTablet មានបញ្ចូលនូវ មុខងារយ៉ាងពិសេស ព្រោះតែវាជាក់ស្តែង អាច preloaded ជាមួយប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean ដែលអាចឲ្យអ្នកប្រើប្រាស់ មានជម្រើសដើម្បី ប្រើប្រាស់កម្មវិធី Android apps  ពេញនិយមជាច្រើន ដែលមិនទាន់មាន វត្តមាននៅលើ Windows 8។

ក្រុមហ៊ុន Samsung ក៏បាននិយាយថា អ្នកប្រើប្រាស់ ATIV Q ក៏នឹងអាចផ្ទេរ file ទៅ share folders  ហើយ files  ពីប្រព័ន្ធប្រតិបត្តិការ Windows 8ទៅ Androidបានដែរ ហើយជាក់ស្តែងអាចផ្ទេរ ទិន្នន័យពីទូរស័ព្ទទៅ កុំព្យូទ័របានទៀត។  ឧបករណ៍នេះ មានអេក្រង់ទំហំ ១៣,៣អ៊ីញ ជាមួយ resolution បង្ហាញរូបភាព  3200 x 1800 pixels បំពាក់ Intel Core i5 processor មាន RAM ទំហំ 4GB  មានអង្គចង់ចាំទំហំ 128GB  និងមានថាមពល ថ្មអាចប្រើបាន ៩ម៉ោង។

ស្របពេលជាមួយគ្នានេះដែរ ATIV Tab 3 ត្រូវបានគេចាត់ចំណាត់ថា្នក់ជា Windows 8 tablet ស្តើងជាងបង្អស់ និងមានកំរាស់ ៨,២មីល្លឺម៉ែត្រ។ Tabletនេះ មានលក្ខណៈឌីហ្សាញ រូបរាងស្រដៀងគ្នានឹងត្រកូល Tablet ពេញនិយម Galaxy និង ស្រដៀងគ្នានឹង Galaxy Note 8 ដំណើរការដោយប្រព័ន្ធ Windows ។ ឧបករណ៍នេះ មានអេក្រង់ទំហំ ១០,១អ៊ីញ ជាមួយ resolution បង្ហាញរូបភាពក្នុងកម្រិត  1366 x 768 pixels

បំពាក់ Intel ATOM Z2760 processor មាន RAM ទំហំ 2GB មានអង្គចងចាំទំហំ 64GB និងមានអាយុកាលថ្មប្រើបាន១០ម៉ោង។ ឧបករណ៍ក៏អាច preloaded ជាមួយ Office 2013។  ចំពោះកាលបរិច្ឆេទ បង្ហាញខ្លួន និងតម្លៃ នៃTablet ទាំងពីរនេះ នៅមិនទាន់ដឹងនៅឡើយនោះទេ។


Viewing all articles
Browse latest Browse all 4895

Trending Articles