ក្រុមហ៊ុន Apple នាពេលថ្មីៗនេះ បានupdateកុំព្យូទ័រ MacBook Air របស់ខ្លួន ដើម្បីបញ្ចូលបន្ទះឈីបថ្មី Haswell processors របស់ក្រុមហ៊ុនIntel ។ ការធ្វើបែបនេះ បានធ្វើឲ្យដំណើរការកុំព្យូទ័រ មានលក្ខណៈល្អ ប្រសើរឡើង ដែលកាន់តែឈានមុខគេ និងមានថាមពលថ្ម ប្រើបានពេញមួយថ្ងៃ។ ប៉ុន្តែទោះបីជាយ៉ាង វាមិនមែនអតិថិជនទាំងអស់ សប្បាយរីករាយនឹង ការកែប្រែថ្មីនេះនោះទេ ។ អតិថិជនមួយចំនួនបាន យកកុំព្យូទ័ររបស់ខ្លួន មកឲ្យក្រុមហ៊ុន Apple ដើម្បីជួសជុល ជាមួយនឹងបញ្ហា ភ្ជាប់ប្រព័ន្ធ Wi-Fi ដែលត្រូវបាន គេរាយការណ៍ថា បានផ្តល់ផល់ប៉ះពាល់ ដល់ម៉ូដែលថ្មីទើប Update នេះ។
បញ្ហាភ្ជាប់ប្រព័ន្ធ Wi-Fi នេះ នឹងកើតឡើង ខណៈបើសិនជាកុំព្យូទ័រ ភ្ជាប់ទៅនឹងអ៊ីនធឺណេត ប៉ុន្តែក្រោយមក ប្រហែលជាង ប៉ុន្មាននាទី កុំព្យូទ័រក៏លេង ភ្ជាប់អ៊ីនធឺណេត ហើយទាមទារឲ្យ ធ្វើការបំពេញ system ពេញលេញម្តងទៀត។
ទីភ្នាក់ងារព័ត៌មាន Gizmodo អះអាងថា Store លក់រាយរបស់ក្រុមហ៊ុន Apple មួយ នៅទីក្រុងឡុងដ៍ ធ្លាប់បានទទួល បទពិសោធន៍ អតិថិជនយកកុំព្យូទ័រ មកប្រគល់ឲ្យវិញ និងស្តីបន្ទោសជាច្រើន អំពីបញ្ហានេះ។ វាមិនទាន់ប្រាកដ នៅឡើយទេថា តើពេលណាក្រុមហ៊ុន Apple គ្រោងនឹងធ្វើការ ដោះស្រាយបញ្ហាទាំងនេះ។