ក្រុមហ៊ុនហ្វាំឡង់ Nokia នៅថ្ងៃព្រសហ្បតិ៍ម្សិលមិញនេះ បានបង្ហាញកិច្ចព្រមព្រៀង បឋមនៃការទិញ-លក់អាជីវកម្ម Wireless ដែលជាផ្នែកមួយ នៃក្រុមហ៊ុនជប៉ុន Panasonic។
នៅក្នុងកិច្ចព្រមព្រៀងបឋមនោះ ក្រុមហ៊ុន Nokia មិនបានបង្ហាញពី តួលេខនៃការទិញ-លក់នោះទេ ប៉ុន្តែ Nokia បានបង្ហាញថា កិច្ចព្រមព្រៀងនឹងត្រូវ បញ្ចប់នៅក្នុងខែកញ្ញា ហើយនៅពេលនេះ ក្រុមហ៊ុននឹងបង្ហាញ របាយការណ៍ជាក់លាក់។
ក្រុមហ៊ុន Nokia បាននិយាយថា ការទិញនេះនឹងជួយ បង្កើនចំណែកទីផ្សារ ទូរគមនាគមន៍របស់ខ្លួន ឲ្យកើនឡើងមួយកម្រិតទៀត ទៅលើការផ្ដល់សេវាកម្ម 4G wireless នៅក្នុងប្រទេសជប៉ុន៕