Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ប្រាក់ចំណូល LINE កើនឡើង២៥% នៅត្រីមាសទី២

$
0
0

ក្រុមហ៊ុនជជែកកម្សាន្តតាមរយៈសារខ្លីៗ LINE បាននឹងកំពុង តែរៀបចំចេញលក់ IPO របស់ខ្លួននៅក្នុងពេលឆាប់ៗ ដោយតាមការប៉ាន់ ប្រមាណអាចនឹងទទួលបាន ១០ពាន់លានដុល្លារអាមេរិក ហើយគ្រាន់តែឮព័ត៌មាននេះភ្លាម ប្រាក់ចំណូលក៏កើនឡើងភ្លាមផងដែរ។

យោងតាមការបញ្ជាក់ពីក្រុមហ៊ុន NEVER ដែលមានទីតាំង ស្ថិតនៅក្នុងទីក្រុងតូក្យូ ដែលជាក្រុមហ៊ុនធំរបស់ LINE បានឲ្យដឹងថា ការលក់នៅនៅក្នុងត្រីមាសទី២ កើនឡើង ២៥ភាគរយ បើធៀបនឹងដើមឆ្នាំ ២០១៤ ដោយមានទឹកប្រាក់ ១៧៦,៩លានដុល្លារអាមេរិក។ 

ក្រុមហ៊ុន LINE បានបញ្ជាក់ឲ្យដឹងថា ការកើនឡើងនេះ ដោយសារតែមានចំនួន អ្នកប្រើប្រាស់ថ្មីកើនឡើង នៅក្នុងតំបន់អាស៊ី និងម៉ិកសិក។

ប្រធានហិរញ្ញវត្ថុ  Hwang In-Joon របស់ NEVER បានថ្លែងឲ្យដឹងថា ប្រាក់ចំណូលរបស់ LINE យើងនឹងបង្ហាញនៅក្នុងពេលឆាប់ៗនេះ ហើយយើងសូមច្រានចោល ព័ត៌មានដែលបានចុះផ្សាយថា NEVER ឬ LINE មានបំណងចង់ លក់ភាគហ៊ុននោះ គឺមិនមែនជាការពិតទេ។

គួរបញ្ជាក់ផងដែរថា នៅមុននេះ មានសេចក្ដីរាយការណ៍មកថា NEVER ចង់លក់ភាគហ៊ុន ទៅឲ្យក្រុមហ៊ុនចិន Alibaba និងជប៉ុន SoftBank៕


Viewing all articles
Browse latest Browse all 4895

Trending Articles