Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Man Utd ប្រឈមនឹងការបាត់បង់ ចំណូលយ៉ាងច្រើន បើមិនបានលេង Champions ឆ្នាំក្រោយ

$
0
0

ក្រុងមែនឆេស្ទើ៖ ក្លឹបលេខ១ប្រចាំអង់គ្លេស បិសាចក្រហម Manchester United អាចនឹងត្រូវបានក្រុម ហ៊ុនផលិត សម្ភារៈកីឡា Adidas កាត់ផ្តាច់ជំនួយ ៣០ភាគរយ ប្រសិនបើក្លឹបជើងខ្លាំងមួយនេះ មិនមានកៅអីលេង ក្នុងក្របខណ្ឌធំ UEFA Champions League រដូវកាលក្រោយឆ្នាំ ២០១៥-២០១៦ ទេនោះ ។

តាមរយៈគេហទំព័រ BBC បានបញ្ជាក់ថា ក្រុមហ៊ុនយក្សរបស់អាល្លឺម៉ង់មួយនេះ បានចុះកិច្ចសន្យាក្នុងការ ឧបត្ថម្ភដល់ក្លឹប Man Utd ជាង៣០ឆ្នាំមកហើយ ក្នុងទំហំទឹកប្រាក់ប្រមាណ ១២៨២.៥លានដុល្លារអាម៉េរិក និងអាចឈានដល់ការ រំលាយកិច្ចសន្យាចោលផងដែរ ប្រសិនបើក្លឹប Man Utd នៅបន្តលេងធ្លាក់ជើង បែបនេះទៀត ។ ដូច្នេះគ្រូបង្វឹកថ្មីលោក Louis van Gaal ត្រូវធ្វើឲ្យបាន ហើយក្លឹបបានត្រៀមលុយជាង ៣០០លានដុល្លារផងដែរ សម្រាប់ទិញកីឡាករ និងជួស ជុលក្លឹបឡើងវិញ ។

យ៉ាងណាមិញ បើសិនរឿងដដែលៗ កើតឡើង២ឆ្នាំជាប់គ្នានោះ វានឹងមានរឿងផ្សេងទៀតកើតឡើង ប៉ុន្តែវាក៏មាន ចំណុចល្អខ្លះដែរ ដោយហេតុថាបើក្រុម Man Utd ឈ្នះពាន Premier League, Champions League ឬក៏ពាន FA Cup នោះនឹងទទួលបានទឹកប្រាក់ ៧លានដុល្លារអាម៉េរិក បន្ថែមពីលើថ្លៃប្រចាំឆ្នាំវិញ ។

លក្ខណ្ឌនេះ ត្រូវបានគេដឹងថា កើតឡើងដោយសារតែគ្រួសារលោក Glazer ដែលជាអ្នកកាន់កាប់ក្រុម Manchester United ចង់លក់ភាគហ៊ុន ១៥០លានដុល្លារ ទៅឲ្យក្រុមហ៊ុនទីផ្សារ មូលប្បទានបត្រ នៅអាម៉េរិក តែព័ត៌មានអំពីការលក់ភាគហ៊ុន នេះទើបតែប្រកាសប៉ុណ្ណោះ ហើយយើងនឹងធ្វើការសិក្សាឲ្យរួចរាល់មុននឹងរាយការណ៍ ជូនទស្សនិកជននៅ ពេលក្រោយ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles