Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

NASA បង្ហាញឧបករណ៍ ៧យ៉ាង នឹងនាំទៅ ភពអង្គារនៅឆ្នាំ ២០២០

$
0
0

វ៉ាស៊ីនតោន៖ ទីភ្នាក់អវកាស សហរដ្ឋអាម៉េរិក NASA បានបង្ហាញ កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ថា យានស្រាវជ្រាវ របស់ខ្លួននៅភពអង្គារ សម្រាប់ឆ្នាំ ២០២០ខាងមុខនេះ នឹងដឹកនាំ យកទៅជាមួយ នូវឧបករណ៍សំខាន់ៗ ចំនួន៧យ៉ាង ដើម្បីធ្វើការស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រ និង ការរុករកដែលមិនធ្លាប់ មានពីមុនមក ជាពិសេស គឺឧបករណ៍មួយដែលនឹងអាចបង្កើត ខ្យល់អុកស៊ីសែន លើភពក្រហមមួយ នេះ សម្រាប់ជីវិតមនុស្ស រស់នៅទៅថ្ងៃអនាគត ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រ ទី០១ ខែសីហា នេះទៀតថា ឧបករណ៍ទាំង ៧ខាងលើនេះ ត្រូវបានជ្រើសរើស យ៉ាងល្អិតល្អន់ ពីក្រុមអ្នកវិទ្យាសាស្ត្ររបស់ អង្គការណាសា បន្ទាប់ពី ធ្វើការពិនិត្យលើ គម្រោងការណ៍ទាំង ៥៨ច្បាប់ ហើយចំពោះ គម្រោងចុងក្រោយចំនួន ៧ដែល បាន ជ្រើសរើសនោះ នឹងត្រូវចំណាយ ថវិការហូតដល់ ១៣០ លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីធ្វើការអភិ វឌ្ឍន៍ក្នុងរយៈពេល ៦ឆ្នាំទៀត ។

នៅក្នុងសេចក្តីថ្លែងការណ៍ របស់ណាសា បានបញ្ជាក់ដូច្នេះថា “គម្រោងទាំងឡាយ ដែលបានទទួល គឺមានចំនួនទ្វេដង លើសពីសព្វដង ដែលធ្លាប់បានដាក់ ឲ្យជ្រើសរើសកន្លងមក។ នេះជាការសបញ្ជាក់ ឲ្យឃើញពីការចាប់អារម្មណ៍ ក្នុងការស្រាវជ្រាវ បន្ថែមទៀត ពីសហគមន៍ នៃអ្នកវិទ្យសាស្ត្រទៅលើ ការ រុករកនាដែនភពព្រះអង្គារ” ។

សូមបញ្ជាក់ត្រួសៗ ពីផែនការកំពូលៗទាំង ៧ខាងលើនេះថា ជាការផលិត ឧបករណ៍សម្រាប់ បម្លែង ឧស្ម័នកាបូនឌីអុកស៊ីត ទៅជាអុកស៊ីសែន, ម៉ាស៊ីនសម្រាប់វិភាគ និង តាមដានបរិស្ថាន នៅលើភព អង្គារ ការបង្កើនការគណនាសីតុណ្ហភាព ល្បឿនខ្យល់ ទិសដៅ និងសម្ពាធ, ព្រមទាំងការគ្រប់គ្រង សំណើមទំហំធូលី និង ទ្រង់ទ្រាយរបស់វាផងដែរ។ ជាងនេះទៅទៀត គេក៏នឹងធ្វើការវិភាគ ពីសារជាតិ គីមីទូទៅព្រមទាំង សណ្ឋានដីឲ្យបានស៊ីជម្រៅជាងមុន ។

ចំពោះផែនការខាងលើនេះ ហាក់មិនទាន់បញ្ជាក់ អំពីការបញ្ជូនមនុស្ស ទៅរស់នៅលើភព ក្រហមមួយ នេះឡើយ បើទោះបីជាពេលកន្លងមក គេបានជ្រើសរើស មនុស្សជាច្រើននាក់ មកហ្វឹកហ្វឺន និង ត្រៀម ទុកជាស្រេចសម្រាប់ ផែនការនោះក៏ដោយ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles