Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ព្រឹត្តិការណ៍ Tiger Street Football ត្រឡប់មកវិញ ជាមួយកំពូល កីឡាបាល់ទាត់ Deco

$
0
0

ភ្នំពេញ៖ ព្រឹត្តិការណ៍ Tiger  Street  Football បានត្រឡប់មកកាន់ តំបន់អាស៊ី សម្រាប់ឆ្នាំទីបួន ដែលមានទម្រង់ នៃការប្រកួតប្រកប ដោយភាពច្នៃប្រឌិតថ្មី និងដំបូងបង្អស់ ក្នុងពិភពលោក ។

លោក Anderson  Luis  de  Souza  ដែលគេស្គាល់ច្បាស់ថា Deco  គឺជាកំពូលកីឡាបាល់ទាត់ សញ្ជាតិ ព័រទុយហ្គាល់ ដែលជាប់ជាក្រុម ជម្រើសជាតិព័រទុយហ្គាល់ ដោយបានលេងឲ្យក្រុម ជម្រើសជាតិ ចំនួន 75 ប្រកួត  ជាអ្នកឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions UEFA ជាមួយនឹងកឹ្លបចំនួនពីរ (កឹ្លប FC Porto និង Barcelona),និង ជាប់ជាកីឡាករលេងល្អបំផុតប្រចាំ 2004 ក្នុងក្របខ័ណ្ឌ UEAFA  លោក Deco ត្រូវបានចាត់ទុកថា ជាកីឡាករ ដ៏ឆ្នើតបំផុតក្នុងជំនាន់របស់លោក។

ក្នុងទម្រង់លេងថ្មីសម្រាប់ឆ្នាំ 2014  នេះ ក្រុមកីឡាករឆ្នើមទាំងប្រាំបីក្រុម ប្រចាំតំបន់នឹងប្រកួតគ្នានៅក្នុង ប្រទេស ចំនួន 3 ដើម្បីឈាន ទៅដណ្តើមទឹកប្រាក់ផ្តាច់ព្រ័ត្រចំនួន 40. 000 ដុល្លារអាមេរិក ដែលពិតជារង្វាន់ទឹកប្រាក់ដ៏ ច្រើនបំផុតនៅក្នុងតំបន់នេះសម្រាប់ក្របខ័ណ្ឌនៃការប្រកួតកីឡាបាល់ទាត់ Tiger  Street  Footballជាលក្ខណៈ អន្ដរជាតិ។ បណ្តាក្រុមបាល់ទាត់នេះ នឹងរួមមានក្រុមបាល់ទាត់ដ៏ឆ្នើមបំផុត ចំនួនពីរក្រុមមកពីប្រទេសកម្ពុជា ម៉ុងហ្គោលី និងសិង្ហបុរី រួមទាំងក្រុមបាល់ទាត់ ចំនួនមួយក្រុមមកពីប្រទេសអូស្ត្រាលី និងក្រុមជើងឯក Tiger  Street  Football  ឆ្នាំ2013 គឺក្រុម Dat Vinh Tien ពីប្រទេសវៀតណាម។

ការប្រកួតនេះនឹងចាប់ផ្តើមដំបូងឡើងនៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី 9 ខែសីហា នៅសួន ច្បារមុខវត្តបុទុម ពីម៉ោង 2pm – 9pm បន្ទាប់មកនៅទីក្រុងUlaanbaatar, ប្រទេសម៉ុងហ្គោលី នៅថ្ងៃទី 23 ខែសីហា   ហើយចំពោះការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅប្រទេសសិង្ហបុរី នៅថ្ងៃទី 6 ខែកញ្ញា ឆ្នាំ 2014។

បន្ថែមពីលើរង្វាន់សម្រាប់ក្រុមជ័យលាភី លោក Deco នឹងមានវត្តមាននៅក្នុងការប្រកួត នៃជើងនីមួយហើយ នឹងឃ្លាំមើល នូវកីឡាបាល់ទាត់ណាដែលមានទេពកោសល្យ   មុននឹងជ្រើសរើសយកកីឡាករឆ្នើម បំផុតចំនួន ប្រាំមួយនាក់     ដែលចេះសម្របខ្លួនទៅតាមល័ក្ខខ័ណ្ឌថ្មី ដោយផ្អែកលើល័ក្ខខ័ណ្ឌជ្រើសរើសរបស់កំពូលកីឡាករ Deco។ កីឡាករទាំងប្រាំមួយរូបនេះ  នឹងមានកិត្តិយសចូលរួមប្រកួតល្បងសមត្ថភាពរបស់ខ្លួនជាមួយលោក Deco  និងមិត្តរបស់គាត់នៅក្នុងការប្រកួតជាលក្ខណៈមិត្តភាព នៅប្រទេសសិង្ហបុរីនៅថ្ងៃទី 6  ខែកញ្ញា ឆ្នាំ 2014 ។

ព្រឹត្តិការណ៍ Tiger  Street  Football   នេះ  នឹងផ្សាយបន្តផ្ទាល់នៅទូទាំងតំបន់លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ FOX SPORTSនិងទូរទស្សន៍ហង្សមាស HD ចាប់ពីម៉ោង ៥ ល្ងាចដល់ម៉ោង ៧ យប់។

លោកអ្នកសូមចូលទៅកាន់គេហទំព័រៈ www.uncagefootball.com ដើម្បីចែករំលែកនូវអ្វីដែលអ្នកចូលចិត្ត និងមិន ចូល ចិត្តពីកីឡាបាល់ទាត់  និងការផ្តល់យោបល់អំពី ការស្នើកែប្រែច្បាប់នៃការប្រកួត ដើម្បីមានឱកាស ឈ្នះដំណើរកម្សាន្តទៅកាន់ទីក្រុង Barcelona និងរង្វាន់ជាច្រើន សន្ធឹកសន្ធាប់ទៀត៕

Photo by DAP-News


Viewing all articles
Browse latest Browse all 4895

Trending Articles