ក្រុមហ៊ុន Google ថ្មីៗនេះ បានប្រកាសឲ្យដឹងថា ខ្លួនបានបង្កើតក្រុមការងារថ្មី មួយដែលមានឈ្មោះថា Project Zero ដើម្បីរក្សាប្រព័ន្ធសុវត្ថិភាព។
ក្រុមការងារថ្មីនេះ ត្រូវបាន Google បញ្ជាក់ឲ្យដឹងថា ត្រូវបានបង្កើតឡើង សម្រាប់ការពារប្រព័ន្ធសន្ដិសុខ តាមប្រព័ន្ធអនឡាញ ជាពិសេសគឺមានមុខងារ ការពារទៅលើក្រុម Hacker និងក្រុមចោរកម្មផ្សេងៗ។ ក្រុមនេះ មានអ្នកជំនាញខាង Security Research ប្រមាណជាជាង ១០នាក់ ដែលសុទ្ធសឹងតែមានបទពិសោធ និងជំនាញខាងស្រាវជ្រាវ។
ក្រុមហ៊ុន Google បាននិយាយថា បច្ចុប្បន្នការវាយប្រហារ តាមប្រព័ន្ធអនឡាញ កំពុងតែរីកដុះដាលយ៉ាងខ្លាំង ជាពិសេសក្រុម Hacker កាន់តែខ្លាំងឡើងៗ ដែលពិបាកក្នុងទប់ទល់ព្រោះថា ពួកគេនៅទីងងឹត ចំណែកយើងនៅទីភ្លឺ ដូច្នេះហើយទើបសម្រេចចិត្ត បង្កើតក្រុមនេះឡើង ដើម្បីកាត់បន្ថយ និងទប់ស្កាត់៕