ខណៈពេលដែលអ្នកគាំទ្រ និងសារព័ត៌មានជា ច្រើនផ្ដោតសំខាន់ទៅលើ iPhone 6 នោះ ស្រាប់តែសារព័ត៌មាន Load The Game បានចុះផ្សាយថា នៅលើគេហទំព័រ Amazon ក្នុងប្រទេសជប៉ុនបានដាក់លក់ iPhone 6។
យោងតាមប្រភពខាងលើបានឲ្យដឹងថា iPhone 6 នោះមានអេក្រង់ទំហំ ៤,៧អ៊ីង លក់ក្នុងតម្លៃ ១៣៩.៩៩៩យ៉េន ចំណែកព័ត៌មានលម្អិតផ្សេងទៀត មិនត្រូវបានបង្ហាញឡើយ។ នៅលើគេហទំព័រ Amazon ក្នុងប្រទេសជប៉ុន ដែលគេហទំព័រ Load The Game ចុះផ្សាយ បានបង្ហាញថា iPhone 6 នឹងមាននៅក្នុងស្ដុក នៅថ្ងៃទី៣០ខែកញ្ញា ដូច្នេះនៅពេលនេះ អាចធ្វើការបញ្ជាទិញទុកជាមុនបាន។
គួរបញ្ជាក់ផងដែរថា iPhone ជំនាន់ថ្មី ដែលត្រូវបានគេរំពឹងថា ជា iPhone 6 នោះ នឹងបង្ហាញខ្លួននៅក្នុងខែកញ្ញា ដោយមានពីរម៉ូដែលផ្សេងគ្នា ប៉ុន្តែប្រភពព័ត៌មានពីអ្នកវិភាគ ចុងក្រោយបានលើកឡើងថា Apple បង្ហាញតែមួយប៉ុណ្ណោះ៕