Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Bill Gates ធ្លាក់ពី​តំណែង​កំពូល​មហាសេដ្ឋី​លំដាប់ទី​១ បន្ទាប់​ពី​មហាសេដ្ឋី​ម៉ិកស៊ិក​មាន​លុយ​ច្រើនជាង

$
0
0

លោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft បានបាត់បង់តំណែងជា មហាសេដ្ឋីកំពូលលំដាប់ទី១ ក្នុងពិភពលោក ខណៈដែលលុយរបស់ លោក Carlos Slim Helú  មហាសេដ្ឋីម៉ិកស៊ិក កើនឡើងដល់ ៧៩,៦ពាន់លានដុល្លារអាមេរិក។

លោក Carlos Slim Helú មហាសេដ្ឋីទូរគមនាគមន៍ម៉ិកស៊ិក បានក្លាយជាមហាសេដ្ឋីលំដាប់ទី១ របស់ពិភពលោក បន្ទាប់ពីភាគហ៊ុន ក្រុមហ៊ុនទូរគមនាគមន៍ América Móvil របស់លោក កើនឡើងនៅក្នុង ទីផ្សារសហរដ្ឋអាមេរិក និងម៉ិកស៊ិកចំនួន ១% ឬស្មើនឹង ៨០៥,៦លានដុល្លារអាមេរិក ដែលជំរុញឲ្យលុយរបស់លោក Carlos Slim Helú កើនឡើងដល់ ៧៩,៦ពាន់លានដុល្លារអាមេរិក ខណៈដែល Bill Gates មានត្រឹមតែ ៧៩,១ពាន់លានដុល្លារអាមេរិក។

ចាប់ពីថ្ងៃទី០១ខែកក្កដា លោក Carlos Slim Helú មានលុយត្រឹមតែ ៧៤,៥ពាន់លានដុល្លារអាមេរិក ប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះ លោកមានលុយរហូតដល់ ៧៩,៦ពាន់លានដុល្លារអាមេរិក មានន័យថា ចន្លោះពេលតែជាង១០ថ្ងៃ លោកអាចរកលុយបានជាង ៥ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា កាលពីខែមីនា ឆ្នាំ ២០១៣ ទស្សនាវដ្ដី Forbes បានចេញផ្សាយថា លោក Carlos Slim Helú បានធ្លាក់ពីមហាសេដ្ឋីលំដាប់ទី១ របស់ពិភពលោក ដោយត្រូវជំនួសដោយលោក Bill Gates៕


Viewing all articles
Browse latest Browse all 4895

Trending Articles