ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផលិតកុំព្យូទ័រ Hewlett-Packard Co (HP) បានសម្រេចចិត្ត លាលែងពីតំណែង បន្ទាប់ពីជំងឺរើឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ WSJ។
លោក Ralph Whitworth វ័យ ៥៨ឆ្នាំ ត្រូវបានធ្វើរោគ វិនិច្ឆ័យកាលខែមេសា ឆ្នាំ ២០១៣ ដោយរកឃើញថា លោកមានជំងឺមហារីកបំពង-ក ហើយក៏ចាប់ផ្ដើមព្យាបាល ជំងឺក្រោយពីទទួល បានព័ត៌មាននោះផងដែរ។ កាលពីប៉ុន្មានសប្ដាហ៍មុននេះ ជំងឺមហារីករបស់លោក បានរើឡើងវិញ ដូច្នេះហើយទើបលោក សម្រេចចិត្តលាលែងពីតំណែង។
នៅថ្ងៃពុធទី១៦ខែកក្កដា នេះ ក្រុមហ៊ុន HP និងក្រុមប្រឹក្សាភិបាល ទាំងអស់កំពុងតែប្រជុំ សម្រេចជ្រើសរើស ប្រធានក្រុមប្រឹក្សាភិបាលថ្មី ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ថា ជានរណាម្នាក់ឡើយ៕