Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

អតីត​នាយកប្រតិបត្តិ Ford ក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល Google

$
0
0

អតីតនាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Ford Motor Co ដែលកាលពីឆ្នាំ ២០១៣ មានព័ត៌មានថា លោកនឹងក្លាយជានាយកប្រតិបត្តិ Microsoft នោះ នៅពេលនេះ លោកបានទៅបម្រើការងារនៅក្នុងក្រុមហ៊ុនយក្ស Google ទៅវិញ។

យោងតាមការចុះផ្សាយរបស់ WSJ បានឲ្យដឹងថា លោក Alan Mulally ដែលបានប្រកាសចូលនិវត្តន៍ពីក្រុមហ៊ុន Ford កាលពីថ្ងៃទី០១ខែកក្កដា ឆ្នាំ ២០១៤ កន្លងទៅនេះ បានក្លាយជាសមាជិកក្រុមប្រឹក្សា ភិបាលរបស់ក្រុមហ៊ុន Google ក្នុងការជួយជំរុញទីផ្សារ និងកិច្ចការមួយចំនួន។

លោក Mulally ក៏ជាអតីតក្រុមហ៊ុនផលិតយន្តហោះ Boeing Co ផលដែរ ហើយការចូលជាសមាជិកក្រុមប្រឹក្សាភិបាល Google នេះត្រូវបានគេដឹងថា លោកនឹងជួយជំរុញ និងពង្រីកទីផ្សាររថយន្តបើកបរ ដោយស្វ័យប្រវត្តរបស់ Google ដែលបានបង្ហាញកាលពីខែមុន។

ប្រភពដែលជិតស្និទ្ធបានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន Google បានទាក់ទងលោក Mulally តាំងពីប៉ុន្មានខែមុនមកម្ល៉េះ ដើម្បីឲ្យលោកមកធ្វើជា សមាជិកក្រុមប្រឹក្សាភិបាល ហើយទីបំផុត Google ក៏អាចទាក់ទងលោកបានពិតមែន៕


Viewing all articles
Browse latest Browse all 4895

Trending Articles