វ៉ាស៊ីនតោន៖ ផ្អែកតាមការចុះស្រង់ទិន្នន័យដោយក្រុមហ៊ុន Gartnerបានរកឃើញថា Tablet PCs នឹងលក់ដាច់ប្រមាណ ៣២០លានគ្រឿង នៅក្នុងឆ្នាំ២០១៥។
ផ្អែកតាមទិន្នន័យដែលស្រាវជ្រាវដឹងដោយក្រុមហ៊ុនខាងលើបានបញ្ជាក់ថា តួលេខនៃការលក់ Tablet PCs នៅក្នុងឆ្នាំ ២០១៥ នឹងបន្តកើនឡើងថែមទៀត ព្រោះថា ទីផ្សារកុំព្យូទ័រយូរដៃ (laptop)និងប្រភេទលើតុ (desktop) បានថយ ចុះបន្តិចនោះ។ នៅក្នុងរបាយការណ៍ចេញដោយក្រុមហ៊ុនដដែលនេះបានបញ្ជាក់ថា ទីផ្សារកុំព្យូទ័រនៅក្នុងឆ្នាំ ២០១៤ នៅ ទ្រឹងសរុបឆ្នាំនេះអាចមានប្រមាណ៣០៨លានគ្រឿង ។ ក្នុងនោះក្រុមហ៊ុនបានព្យាករណ៍ថា សម្រាប់ទូរស័ព្ទចល័តវិញ រួមនឹងTablet អាចលក់ដាច់កើនឡើងដល់២,៤ពាន់លានគ្រឿង នៅក្នុងឆ្នាំ២០១៤នេះ ។
ក្រុមអ្នកវិភាគនៅ Gartner បានលើកឡើងថា ទីផ្សាររបស់ Tablet មានកំណើនយឺតបន្តិចនៅក្នុងឆ្នាំនេះ ដោយបាន កើនឡើង២៣,៩ភាគរយ ។ តួលេខ នេះបានកើនឡើងពាក់កណ្តាលធៀបនឹងឆ្នាំ២០១៣ ។សម្រាប់ការលក់ចេញ ទូរស័ព្ទដៃចល័តវិញ នៅក្នុងឆ្នាំនេះអាចកើនឡើងដល់១,៩ពាន់លានគ្រឿង ។ តួលេខនេះកើន ឡើង៣,១ភាគរយ។ Gartner បានបន្ថែមថា សម្រាប់ការចែកចាយ Windowsនឹងមានប្រមាណ៣៣៣លាន ខណៈដែល Apple's iOS និង MacOS សរុបមាន២៧១លានគ្រឿង ៕