ភ្នំពេញ៖ ដោយទទួលបាន នូវភាពជោគជ័យ ទៅលើទូរស័ព្ទ Huawei Ascend ស៊េរី Ascend P6 ក្រុមហ៊ុន Huawei ដែលជា ក្រុមហ៊ុន ឈានមុខគេ ខាងផ្នែកព័ត៌មានវិទ្យា និងដំណោះស្រាយ ខាងផ្នែកបច្ចេកវិទ្យា គមនាគមន៍ (ICT) និងជា ក្រុមហ៊ុនទូរស័ព្ទ Smartphone ដ៏ធំលំដាប់ថ្នាក់លេខ៣ របស់ពិភពលោក បានធ្វើការដាក់បង្ហាញ នូវទូរស័ព្ទ Smartphone ចុងក្រោយរបស់ខ្លួន ប្រភេទ Ascend P7 នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា នៅចំថ្ងៃទី ០៧ ខែ៧ ម៉ោង៧យប់ ៧នាទី និង ៧វិនាទី នៅរាជធានីភ្នំពេញ។
Ascend P7 ជាទូរស័ព្ទ Smartphone 4G ថ្មីបំផុតដោយភ្ជាប់ប្រព័ន្ធ LTE និង 3G លើទូរស័ព្ទតែមួយត្រូវបានច្នៃប្រឌិត ឡើងជាទូរស័ព្ទ Smartphone ដ៏អស្ចារ្យ ជាមួយនឹងលក្ខណៈពិសេស top-notch ប្រព័ន្ធតភ្ជាប់លឿន និងកម្មវិធី ស្វែងរក ផ្លូវកាន់តែងាយស្រួល ដែលមានការរចនាយ៉ាងល្អប្រណីត ជាមួយកញ្ចក់ស្តើង បំផុតដូចមានស្រទាប់ លោហៈ ៧ជាន់។
លោក Sayam Ramarooth នាយកប្រតិបត្តិនៃក្រុមហ៊ុន SAYAM International Group និងជាអ្នកផ្តល់សិទ្ធិចែកចាយ ផលិតផលទូរស័ព្ទ Huawei ក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា Ascend P7 ពិតជាធ្វើឲ្យអតិថិជន ជាប់ចិត្តជាមួយ រូបរាង ដ៏ស្រស់ស្អាត និងបច្ចេកវិទ្យា centric។ លោក Cary Yang បានមានប្រសាសន៍ថា “ការអភិវឌ្ឍ Ascend P7 នេះ យើងបានជំរុញនូវភាពច្នៃប្រឌិត និងបច្ចេកវិទ្យាឲ្យទៅដល់កម្រិតកំពូល ហើយយើងពិតជារំភើបរីករាយណាស់ ដែលអតិថិជនរបស់យើង អាចទទួលបាននូវបទពិសោធន៍ទូរស័ព្ទ Smartphone ថ្មីនេះ”។ លោក Sayam Ramarooth ក៏បានបន្ថែមទៀតថា “ជាមួយអេក្រង់ទំហំ ៥ អ៊ីញ កាមេរ៉ាមុខ 8MP ឈានមុខគេក្នុងឧស្សាកម្ម ដោយមានប្រកាសនីយប័ត្រ និងមានមុខងារថតរូបខ្លួនឯង(selfie) ដោយផ្ទៃធំទូលាយដំបូងគេក្នុងពិភពលោក និង កាមេរ៉ាក្រោយទំហំ 13MP។ ទូរស័ព្ទ Huawei Ascend P7 រចនាឡើងជាទូរស័ព្ទ Smartphone ដ៏ល្អប្រណីត បទពិសោធន៍កាមេរ៉ា និងប្រព័ន្ធតភ្ជាប់របស់ទូស័ព្ទ Smartphone នេះនឹងធ្វើឲ្យអតិថិជនរបស់យើង ទទួលបានបទ ពិសោធន៍ជាមួយទូរស័ព្ទដែលប្លែកមិនធ្លាប់មានពីមុន” ។
ដើម្បីធ្វើឲ្យការដាក់បង្ហាញផលិតផល Ascend P7 កាន់តែមានភាពរីករាយ យើងមានកំពូលតារា ម៉ូដែលកម្ពុជា ចំនួន ៧ រូប និងតារាល្បីៗជាច្រើនរូបទៀត ដែលបានមកផ្តល់កិត្តិយសនៅក្នុងព្រឹត្តិការណ៍នេះ រួមមានកញ្ញា មាស សុខសោភា ជាអ្នកតំណាងឲ្យក្រុមហ៊ុន Huawei ពិធីការិនីដ៏ល្បីឈ្មោះបោះសំឡេងជាមួយវោហារប៉ិនប្រសប់ អ្នកនាង យុគ ចិន្តា, ពិធីករល្បីឈ្មោះរូបសង្ហា តាប៊ុយ លោក អេឡិច ចាន់ត្រា កញ្ញា ឌួង ហ្សូរីដា កញ្ញា ទឹម រដ្ឋា និងកំពូលតារាបង្ហាញម៉ូតល្បីៗចំនួន៦រូបទៀត។ លោក Cary Yang នាយកប្រតិបត្តិប្រចាំក្រុមហ៊ុន Huawei បានមានប្រសាសន៍ថា “យើងចង់បង្កើតការវិវត្ត ជាមួយនឹងគំនិតច្នៃប្រឌិតថ្មីពេញដោយឧត្តមភាព រួមមានជំនាញ ដ៏ប៉ិនប្រសប់ បទពិសោធន៍កាមេរ៉ាដ៏ល្អឥតខ្ចោះ និងការតភ្ជាប់ដ៏អស្ចារ្យដោយនាំយក បទពិសោធន៍ដ៏ល្អដាច់គេ ទាំងនេះ ទៅឲ្យអតិថិជនរបស់យើងនៅទូទាំងសកលលោក ជាពិសេសប្រជាជនកម្ពុជា។ តើរាល់ថ្ងៃយើងតែង គិតអ្វីនៅថ្ងៃអនាគតទេ? ព្រោះថាបើយើងអាចជំរុញបន្ថែមទៅមុខបានប៉ុណ្ណា នោះអនាគតរបស់យើង នឹងទទួល បានភាពរំភើបរីករាយប៉ុណ្ណោះ” ។
កញ្ញា មាស សុខសោភា បានធ្វើការកត់សម្គាល់ដោយភាពរំភើបរីករាយថា “ទូរស័ព្ទរូបរាងស្តើងស្រស់ស្អាត ជាមួយ នឹងបទពិសោធន៍កាមេរ៉ាថ្មីដ៏អស្ចារ្យថតរូបខ្លួនឯង(selfie) ដោយផ្ទៃធំទូលាយដំបូងគេក្នុងពិភពលោក ទំហំ 8MP ដោយមានប័ណ្ណប្រកាសនីយប័ត្រ ការថតរូបភ្ជាប់ជាមួយសំឡេង audio note ប្រព័ន្ធសំឡេងដ៏ល្អឯក ថតរូបបាន ស្អាតឥតខ្ចោះ (ជាមួយការមេរ៉ាមុខស្វ័យប្រវត្តិ) ថតរូបលឿន burst shoot អាចចាប់យកស្នាមញញឹម ដ៏ស្រស់ស្អាត ជាមួយកាមេរ៉ាក្រោយទំហំ 13 MP” ។
អ្វីដែលធ្វើឲ្យការដាក់បង្ហាញម៉ូដែលទូរស័ព្ទ Ascend P7 ទទួលបានជោគជ័យដ៏ធំធេង និងមានការគាំទ្រពីសំណាក់ អ្នកចែកចាយជាច្រើន គឺបានមកពីការវិវត្តនៃម៉ូដែលទូរស័ព្ទ Ascend P7 ថ្មីមិនធ្លាប់មានពីមុន រួមជាមួយបច្ចេកវិទ្យា ខ្ពស់នៃឧបករណ៍ភ្លើងឡាស៊ែរ រូបភាព និងសំឡេងច្បាស់ល្អ ដែលស័ក្តិសមទៅនឹងពាក្យស្លោកមួយថា “ឧត្តមភាព និងប្រណីតភាព ល្អឥតខ្ចោះ” ។
ជាពិសេសកំពូលតារាម៉ូដែលដ៏ទាក់ទាញ និង ការបញ្ចេញក្បាច់រាំដោយសម្លៀកបំពាក់ LED ដំបូងគេមិនធ្លាប់មាន ការបញ្ចាំងភ្លើងឡាស៊ែរបង្ហាញពីស្លាកសញ្ញា Huawei និង ទូរស័ព្ទ Ascend P7 នៅលើពិតាន និង តាមជញ្ជាំង។ ដៃគូពាណិជ្ជកម្មភាគច្រើនដែលបានចូលរួមបានសម្តែងនូវចំណាប់អារម្មណ៍រំភើបរីករាយក្រៃលែង ចំពោះការដាក់ បង្ហាញ ដោយមានការលើកទឹកចិត្តពីពួកគេ និងគំនិតក្នុងការធ្វើអាជីវកម្ម រួមទាំងការកម្មង់ទិញទូរស័ព្ទស៊េរី Ascend P7 ទាំងអស់ពីស្តុកក្នុងពេលតែមួយថ្ងៃ។
លោក Em Yuthou ដែលជានាយកជាន់ខ្ពស់ផ្នែកទីផ្សារ បានមានប្រសាសន៍អោយដឹងថា៖ «យើងមានមោទកភាព ណាស់ ដែលបានបើកដំណើរការលក់នូវប្រភេទទូរស័ព្ទSmartphone Ascend P7 ថ្មីបំផុត របស់ពិភពលោក ដោយ មានការគាំទ្រយ៉ាងច្រើនមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រទីផ្សារ Smartphoneនៅកម្ពុជា ដូចជាមានការ ផ្សព្វ ផ្សាយ តាមទូរទស្សន៍ កាសែតទស្សនាវដ្តី អ៊ីនធើណេត ខិត្តប័ណ្ណផ្សព្វផ្សាយ ផ្ទាំងប៉ាណូ កម្មវិធីប្រូម៉ូសិន ពិសេស ជារៀងរាល់ចុងសប្តាហ៍ ការលើកទឹកចិត្តផ្សេងៗ ការប្រកួតប្រជែងរបស់អាជីវករ ជាមួយនឹងការលើក ទឹកចិត្ត ដោយប្រាក់រង្វាន់ និងការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីទស្សនារោងចក្រ ផលិតទូរស័ព្ទ Smartphone និងផលិតផលបច្ចេកវិទ្យាដ៏ធំបំផុតរបស់ពិភពលោក របស់ក្រុមហ៊ុនHuawei ដែលមានទីតាំង ស្ថិតនៅក្នុងទីក្រុង Shenzheng ។
នៅចុងបញ្ចប់នៃកម្មវិធី ក្រុមហ៊ុនទូរស័ព្ទ Huawei បានប្រគល់វត្ថុអនុស្សាវរីយ៍ ឆ្នោតផ្សងសំណាងសម្រាប់អាជីវករ និង រង្វាន់ពិសេសផ្សេងៗជាច្រើនទៀត៕