ព័ត៌មានចចាមអារ៉ាមថ្មី និងចុងក្រោយបានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone 6 អេក្រង់ទំហំ ៤,៧អ៊ីង នៅថ្ងៃទី២៥ខែកញ្ញា ឆ្នាំ ២០១៤ ចំណែក iPhone អេក្រង់ ៥,៥អ៊ីង និង iPhone Air នឹងបង្ហាញខ្លួនតាមក្រោយ។
សារព័ត៌មានចិន China.com បានចុះផ្សាយថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone ជំនាន់ថ្មីនៅថ្ងៃទី២៥ខែកញ្ញា ប៉ុន្តែមិនបានបញ្ជាក់ថា ចេញលក់នៅថ្ងៃណានោះទេ។
ព័ត៌មាននេះ បានផ្ទុះស្រឡះពីព័ត៌មានផ្សេង ដោយសារព័ត៌មាន GforGames បានចុះផ្សាយថា ក្រុមហ៊ុន Apple មិនបង្ហាញ iPhone ជំនាន់ថ្មីនៅថ្ងៃទី២៥ខែកញ្ញា នោះទេ ព្រោះថាក្រុមហ៊ុន Apple មានចរឹតមួយដែលមិនអាចកែបាន គឺរាល់ពេលបង្ហាញ iPhone ថ្មី គឺត្រូវជ្រើសរើយយកថ្ងៃសុក្រ ចំណែកថ្មីទី២៥ខែកញ្ញា គឺចំថ្ងៃព្រហស្បតិ៍ ដូច្នេះវាប្រហែលជាមិន ដូចព័ត៌មានខាងលើឡើយ។
គួរបញ្ជាក់ផងដែរថា កាលពីខែមុននេះ ព័ត៌មានមួយចំនួនបានចុះផ្សាយថា ក្រុមហ៊ុន Apple អាចនឹងបង្ហាញ iPhone ថ្មីនៅថ្ងៃទី១៩ខែកញ្ញា ហើយព័ត៌មាននេះ អាចយកជាផ្លូវការបានច្រើនជាងព្រោះថា ថ្ងៃទី១៩ខែកញ្ញា ចំថ្ងៃសុក្រ៕