Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Apple កំពុង​សំងំ​បង្កើត​បច្ចេកវិទ្យាថ្មី សម្រាប់​ប្រើ​ជាមួយ Siri

$
0
0

Apple ជាក្រុមហ៊ុនធំនាំមុខគេ ខាងផលិតស្មាតហ្វូនលំដាប់ទី២ បន្ទាប់ពី Samsung ហើយបច្ចុប្បន្ន ក្រុមហ៊ុនទាំងពីរកំពុងតែ ដណ្ដើមទីផ្សារគ្នាយ៉ាងខ្លាំង ទៅលើបច្ចេកវិទ្យា ដើម្បីទាក់ទាញអ្នកប្រើប្រាស់។

យោងតាមសារព័ត៌មាន Wired ដែលបានចុះផ្សាយកាលពីថ្មីៗនេះថា ក្រុមហ៊ុន Apple បានបង្កើតក្រុមការងារថ្មីមួយផ្ទាល់ខ្លួន ដើម្បីបង្កើតកម្មវិធីម្យ៉ាង ដែលមានលក្ខណៈដូចនឹង Siri ពោលគឺកម្មវិធីស្គាល់សំឡេងអ្នកប្រើ។

បើតាមការបញ្ជាក់បន្ថែមពី ប្រភពខាងលើបានឲ្យដឹងថា បច្ចេកវិទ្យាថ្មីនេះ នឹងត្រូវដាក់ជំនួស Siri ដែលជារបស់ក្រុមហ៊ុន Nuance អ្នកផលិត Siri ឲ្យ Apple ព្រោះថា ក្រុមហ៊ុន Apple កំពុងតែកាត់បន្ថយនូវ ការប្រើប្រាស់កម្មវិធី និងបច្ចេកវិទ្យារបស់ ក្រុមហ៊ុនផ្សេងៗបន្ដិចម្ដងៗ។

ព័ត៌មាននេះ វាហាក់ស្របគ្នាទៅនឹង ព័ត៌មានកាលពីខែមុន ដោយ The Wall Street បានចុះផ្សាយថា ក្រុមហ៊ុន Nuance អ្នកនៅពីក្រោយ Siri ត្រូវបានក្រុមហ៊ុន Samsung ចាប់អារម្មណ៍ និងកំពុងចរចាទិញ ដើម្បីបំពាក់មុខ Apple៕


Viewing all articles
Browse latest Browse all 4895

Trending Articles