Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Google កំពុងសំងំបង្កើតកម្មវិធីសុខភាព Google Fit ដើម្បីប្រជែង Healthkit របស់ Apple

$
0
0

កាលពីដើមខែនេះ ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iOS 8 ជាផ្លូវការរួមនឹង លក្ខណៈពិសេសមួយចំនួន ដោយនៅក្នុងនោះ មានមុខងារ Healthkit ដែលមុខងារ មួយតាមដានសុខភាព។

ដោយឡែកនៅពេលនេះ មានព័ត៌មានថ្មីបានលេចឮមកថា ក្រុមហ៊ុន Google កំពុងតែសំងំបង្កើតនូវកម្មវិធី តាមដានសុខភាពថ្មីមួយ ដែលមាន ឈ្មោះថា "Google Fit" ដើម្បីប្រកួតប្រជែងជាមួយនឹង Healthkit របស់ Apple មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងប្រជែងជាមួយនឹង Samsung ផងដែរ។មុខងារ Google Fit គឺដូចគ្នាទៅនឹង Healthkit របស់ Apple ដែលអាចភ្ជាប់ជាមួយ នឹងឧបករណ៍ផ្សេងដូចជា នាឡិកា ឬកងដៃដែលមានតួនាទី តាមដានសុខភាព ដូចជាចង្វាក់បេះដួង សម្ពាធឈាម ជាដើម។

គួរបញ្ជាក់ផងដែរថា កម្មវិធី Google Fit នេះត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងកម្មវិធី Google Fit នៅក្នុងព្រឹត្តិការណ៍ Google I/O ប្រចាំឆ្នាំ ដែលនឹង ព្រឹត្តទៅនៅថ្ងៃទី២៥-២៦ខែមិថុនា ខាងមុខ៕


Viewing all articles
Browse latest Browse all 4895

Trending Articles