Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

សហព័ន្ធកីឡាវាយសី​ បើកវគ្គបំប៉នដល់ គ្រូអប់រំកាយ និងកីឡា

$
0
0

ភ្នំពេញៈ សហព័ន្ធកីឡាវាយសី បានរៀបចំវគ្គសិក្សា កីឡាវាយសីសម្រាប់ គ្រូអប់រំកាយ និងកីឡាដែលធ្វើ ឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤នៅទីស្នាក់ ការគណៈកម្មាធិការជាតិកម្ពុជា ដើម្បីពង្រឹងសមត្ថភាព បន្ថែមទៀតដល់ លោកគ្រូ និងអ្នកគ្រូ ។

ក្នុងវគ្គនេះបានអញ្ជើញចូលរួម ក្នុងពិធីបើកគ្រូឧទ្ទេសនាម ដោយលោក SAM BANTHAN ជាគ្រូបង្វឹកមកពី សហព័ន្ធកីឡា វាយសីអាស៊ី លោក THANA ដែលមកពីសហព័ន្ធ កីឡាវាយសីអាស៊ី និងលោក មាស សារិន អគ្គលេខាធិការ សហព័ន្ធកីឡាវាយសី ។ វគ្គនេះមានសិក្ខាកាម ចូលរួមចំនួន៥២រូប ដែលជាគ្រូអប់រំកាយ និងកីឡា និងសាលានានា បានចូលរួមក្នុងវគ្គសិក្សា ដ៏សំខាន់នេះ ។

ជាមួយគ្នានោះលោក មាស សារិន បានមានប្រសាសន៍ថា វគ្គសិក្សាកីឡាវាយសី ឆ្នាំនេះជាវគ្គទី ២សម្រាប់ គ្រូអប់រំកាយ និង កីឡា ហើយកីឡាវាយសី ជាប្រភេទកីឡាមួយ ដែលអភិវឌ្ឍន៍ទាំងកាយសម្បទា បញ្ញាសម្បទា សោភ័ណ្ឌសម្បទា និងសោភ័ណ្ឌសម្បទា ។ ការសិក្សាលម្អិតទៅលើ សញ្ញាណដំបូងនៃការ បង្ហាត់ក្មេង វិធីធ្វើឲ្យក្មេងៗចូលចិត្ត លេងសីយល់ពីអត្ថ ប្រយោជន៍នៃការលេងសី និងពីរបៀបស្វែងយល់ ពីទេពកោសល្យ របស់ក្មេងចំពោះ កីឡាវាយសី ។

លោក SAM BUBTHAN បានបញ្ជាក់ថា សហព័ន្ធកីឡាវាយសី អាស៊ីនឹងផ្ដល់សម្ភារៈ វាយសីដល់សិក្ខាកាម ទាំងអស់ដើម្បីយក ទៅប្រើប្រាស់ក្នុងការ បង្ហាត់ដល់សិស្ស នៃសាលារបស់ខ្លួន ហើយលោកក៏សំណូមពរ ឲ្យសិក្ខាកាមទាំងអស់ សហការជាមួយ សហព័ន្ធកីឡាវាយសីអាស៊ី ៕


Viewing all articles
Browse latest Browse all 4895

Trending Articles