ក្រុមហ៊ុន Apple បានចាប់ផ្ដើមប្រមូលដុំសាកថ្ម ដែលផលិតឡើងខុសបច្ចេកទេស ចូលរោងចក្រវិញ និងបានផ្លាស់ប្ដូរថ្មីឲ្យអតិថិជន។
ដុំសាកថ្មដែលត្រូវប្រមូលនោះ មានម៉ូដែល "Model A1300" ត្រូវបានដាក់លក់នៅចន្លោះឆ្នាំ ២០០៩ដល់ ២០១២ សម្រាប់ប្រើជាមួយ iPhone 3GS, iPhone 4 និង iPhone 4S។ដុំសាកនេះ មិនមានដាក់លក់នៅ តំបន់អាស៊ីនោះទេ ពោលគឺមានតែលក់ នៅតំបន់អឺរ៉ុបតែប៉ុណ្ណោះ។ ដូច្នេះអ្នកដែលបានទិញទូរស័ព្ទ iPhone 3GS, 4 និង 4S ពីហាងលក់ទូរស័ព្ទក្នុងតំបន់ អ្នកទាំងអស់គ្នាមិន ចាំបាច់ព្រួយបារម្ភថា វានឹងមានភ្ជាប់ជាមួយនឹង ដុំសាកប្រភេទនេះឡើយ លើកលែងតែវា ផ្ញើមកពីប៉ែកខាងអឺរ៉ុប។
គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់ដុំសាកថ្មនេះ មានសារសំខាន់ណាស់ ព្រោះថា បើសិនជាប្រើប្រាស់ ដុំសាកថ្មក្លែងក្លាយ ឬដុំសាកថ្មដែលផលិតឡើង ខុសបច្ចេកទេសអាចបណ្ដាល ឲ្យកើតមានហានិភ័យ និងអាចបណ្ដាលឲ្យមាន គ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ទៀតផង ដូច្នេះ យល់ល្អ សូមអ្នកប្រើប្រាស់ទាំងអស់ គួរតែប្រើប្រាស់របស់ពិតពីក្រុមហ៊ុន៕