ក្រុមហ៊ុនផលិតរថយន្ត General Motors បានប្រកាសឲ្យដឹង ជាថ្មីថា ខ្លួនកំពុងតែប្រមូល រថយន្តមួយចំនួនដែល មានបញ្ហានៅត្រង់ ប្រអប់បញ្ឆេះសោរ។
យោងតាម សេចក្ដីប្រកាស បានឲ្យដឹងថា រថយន្តដែលត្រូវប្រមូលនោះ មានចំនួន ៥១២.០០០គ្រឿង ម៉ូដែល Chevrolet Camaro ដែលផលិតសម្រាប់ឆ្នាំ ២០១០ និង២០១៤។ ក្រុមហ៊ុនបានបញ្ជាក់ថា នៅមុននេះមាន សេចក្ដី រាយការណ៍មកថា ប្រអប់បញ្ឆេះសោរ ឧស្សាហ៍គាំង ពេលខ្លះជាប់សោរទៀតផង ដែលអាចបង្កឲ្យមាន គ្រោះថ្នាក់ ដល់អ្នកប្រើប្រាស់។
ក្រុមហ៊ុនបានបញ្ជាក់ឲ្យដឹងថា បញ្ហាខាងលើនេះ បានបណ្ដាលឲ្យមានគ្រោះថ្នាក់ ចរាចរចំនួន ៣ករណី និងរបួស ធ្ងន់ចំនួន ៤នាក់ ហើយសម្រាប់បញ្ហានេះ ក្រុមហ៊ុននឹងធ្វើការជួលជុល ដោយមិនគិតថ្លៃ។
គួរបញ្ជាក់ផងដែរថា នេះជាការប្រមូលរថយន្ត ចុងក្រោយសម្រាប់ GM ដែលសរុបទាំងអស់ មានចំនួន ១៦លានគ្រឿង ក្នុងឆ្នាំ ២០១៤ នេះ ៕