Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Facebook, Twitter និង YouTube ត្រូវបាន​បិទ​នៅ​អ៊ីរ៉ាក់

$
0
0

បណ្ដាញទំនាក់ទំនងសង្គម Facebook, Twitter និង YouTube ត្រូវបានបិទនៅ ក្នុងប្រទេសអ៊ីរ៉ាក់ ដោយមិនទាន់ដឹងពី មូលហេតុច្បាស់លាស់។

យោងតាមភ្នាក់ងារ Cyber Arabs ដែលមានតួនាទីតាមដាន និងត្រួតពិនិត្យទៅលើ សេរីភាពអ៊ីនធើណែត និងផ្ដល់នូវប្រព័ន្ធសុវត្ថិភាពកុំព្យូទ័រ បានបញ្ជាក់ប្រាប់សារព័ត៌មាន Mashable ថា Facebook, Twitter និង YouTube ត្រូវបានបិទនៅក្នុងប្រទេសអ៊ីរ៉ាក់។

Cyber Arabs បានបន្ថែមទៀតថា នៅពេលនេះ ក្រុមការងារកំពុងតែធ្វើការស៊ើបអង្កេត ព្រោះថាមានអ្នកប្រើខ្លះអាចប្រើបាន ចំណែកអ្នកខ្លះមិនអាចប្រើបាន។
ព្រមជាមួយគ្នានោះ អ្នកនាំពាក្យរបស់ YouTube បានឲ្យដឹងថា ខ្លួនក៏ទទួលបានសេចក្ដីរាយការណ៍ ពីអ្នកប្រើប្រាស់នៅ អ៊ីរ៉ាក់បានបញ្ជាក់ថា

ពួកគេមិនអាចចូលទៅប្រើគេហទំព័រ YouTube បាននោះទេ ចំណែកខាងបច្ចេកទេស YouTube ក៏បានបញ្ជាក់ថា នេះមិនមែនជា បញ្ហាបច្ចេកទេសនោះទេ។
ចំណែក Twitter និង Facebook ក៏បានរាយការណ៍ ដូចគ្នាផងដែរថា បណ្ដាញរបស់ខ្លួននៅក្នុង ប្រទេសអ៊ីរ៉ាក់មិនអាច បើកបាននោះទេ៕


Viewing all articles
Browse latest Browse all 4895

Trending Articles