Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ត្រៀមចំណាយលុយ២ពាន់ដុល្លារ បង្កើតព្រឹត្តិការណ៍ រាត្រីយុទ្ធគុន

$
0
0

ភ្នំពេញៈ គណៈកម្មាធិការ យុទ្ធសិល្ប៍កម្ពុជា (CAMGC) ត្រៀមចំណាយលុយ ប្រមាណ២ពាន់ដុល្លារ អាម៉េរិក ក្នុងការរៀបចំកម្មវិធី  “រាត្រីយុទ្ធគុន Martial Arts Night” នៅដើមខែកញ្ញា ឆ្នាំ២០១៤ខាងមុខនេះ ដើម្បីបង្ហាញពី ប្រភេទកីឡាយុទ្ធគុន ទាំងអស់ដែលកំពុង មានសកម្មភាពក្នុង ព្រះរាជាណាចក្រកម្ពុជា ។

លោក នឹម សាវ៉ាត ប្រធានសហព័ន្ធកីឡា យុទ្ធសិល្ប៍កម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំ ស្ដីពីគម្រោងរៀបចំ ព្រឹត្តិការណ៍ “រាត្រី យុទ្ធគុន” កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនាម្សិលមិញនេះឲ្យដឹងថា ដើម្បីប្រមូលផ្ដុំ ប្រភេទកីឡា យុទ្ធគុន ដែលមានស្រាប់ ក្នុងប្រទេសកម្ពុជា មកជួបជុំបង្ហាញសមត្ថភាព ជំនាញ និងទេពកោសល្យ តាមប្រភេទកីឡា នីមួយៗ ដែលជាសម្ព័ន្ធមិត្ត របស់កីឡាយុទ្ធសិល្ប៍កម្ពុជា នៅដើមខែកញ្ញា ខាងមុខនេះ សហព័ន្ធនឹងរៀបចំ ព្រឹត្តិការណ៍ដ៏ធំមួយ នៅក្នុងទីស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិក កម្ពុជា ដើម្បីរំតចំណងសាមគ្គីភាព រវាងអ្នកហាត់គុនទាំងអស់ ។

ប្រធានសហព័ន្ធ ខាងលើបានបន្ដឲ្យដឹងថា គ្រួសារកីឡាដែលមានភាពសុខ ដុមរម្យនានឹងគ្នា ក្នុងសង្គម ជាតិតែមួយ លុះ ត្រាមានការចូលរួម ពីគ្រប់កីឡាទាំងអស់ ហើយក៏មិនអាចខ្វះការបង្ហាត់ បង្រៀនពី ព្រឹទ្ធាចារ្យ កីឡាជើងចាស់ ដែលនៅ មានអាយុរស់រានមានជីវិត រហូតដល់សព្វថ្ងៃផងដែរ ។ ដូច្នេះយើង ត្រូវរៀបចំ ព្រឹត្តិការណ៍នេះឡើង ដើម្បីប្រមូលផ្ដុំពួក គាត់ឲ្យមានចូលរួម និងផ្ដល់បទពិសោធន៍-បច្ចេក ទេសផ្សេងៗទៀត ដល់យុវជនជំនាន់ក្រោយ ទៅតាមការនិយមចូលចិត្ត និងជំនាញរៀងៗខ្លួន ។

អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ “រាត្រីយុទ្ធគុន” គ្រាន់តែជាការប្រកួត បង្ហាញសមត្ថភាព ដើម្បីធ្វើឲ្យសកម្មភាព កីឡាយុទ្ធ សិល្ប៍ផុសផុល ឡើងវិញប៉ុណ្ណោះ ។ ស្របពេលជាមួយគ្នានោះ ក៏ជាការផ្ដល់ឱកាសហៅកីឡាករ ជើង ចាស់នៅតាមទីក្រុង និងតាមបណ្ដាខេត្តនានា មកចូលរួមបញ្ចេញសមត្ថភាព ក្នុងព្រឹត្តិការណ៍នេះដែរ ។

លោក វ៉ាត់ ចំរើន បើតាមគម្រោងនៃការរៀបចំ វិញ្ញាសាដែលត្រៀមដាក់ ឲ្យធ្វើការប្រកួតរួម មានវិញ្ញាសា៖ សំដែងក្បាច់ ឬមេគុនឯកត្តជនជាក្រុម, សំដែង Self Defense ជាក្រុម និងវិញ្ញាសាសំដែង ឯកត្តជនប្រើដំបង (ខ្លី, វែង និងដំបងពីរកំណាត់) ដោយការរៀបចំនេះ ត្រូវចំណាយថវិកា ប្រមាណ ២.០០០ដុល្លារឯណោះ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles