Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

FIFA បើកវគ្គគ្រូបង្វឹក បាល់ទាត់កម្រិតខ្ពស់ នៅកម្ពុជា

$
0
0

ភ្នំពេញៈ ក្រោមជំនួយរបស់សមាគមសហព័ន្ធកីឡាបាល់ទាត់ អន្ដរជាតិ FIFA កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានរៀបចំបើកវគ្គបំបណ្ដុះបណ្ដាល គ្រូបង្វឹកបាល់ទាត់កម្រិត ខ្ពស់មួយនៅ សាលា កីឡាបាល់ទាត់ជាតិបាទី ស្រុកបាទី ខេត្តតាកែវ ។

លោក ចាន់ មិថុនា មន្ដ្រីព័ត៌មានរបស់ FFC បានឲ្យដឹងថា វគ្គគ្រូបង្វឹកបាល់ទាត់កម្រិតខ្ពស់ខាងលើនេះ គ្រោង ប្រើរយៈ ពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី០៦ ខែមិថុនា ដោយមានសិក្ខាកាមចូលរួមសរុបចំនួន២៥នាក់ មកពីតាម បណ្ដាក្លឹបបាល់ទាត់ផ្សេងៗក្នុងប្រទេសកម្ពុជា ។

សិក្ខាកាមទាំង២៥នាក់ ដែលមានឈ្មោះចូលរួមសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលនេះ គឺមាន១០នាក់ ជាគ្រូក្នុងក្លឹប បាល់ទាត់អាជីព រីឯ១៥នាក់ទៀត មកពីបណ្ដាខេត្ត និងអង្គការខុសៗគ្នា ។ ចំពោះគ្រូបង្វឹកក្នុងក្រុមបាល់ទាត់ អាជីពរួមមាន លោក ប្រាក់ វុទ្ធី និងលោក យឹម អមរិទ្ទសួគ៌ា ជាគ្រូបង្វឹក និងគ្រូអភិវឌ្ឍន៍យុវជនថ្នាក់ក្នុងក្រុមបឹងកេត, លោក យ៉ូស៊ីអូកាត់ ដាយស៊ីកេ និងលោក ហ៊ីរូអាគី ស៊ីណាស៊ីតាក់ គ្រូបង្គោល និងគ្រូជំនួយក្នុងក្រុមត្រាយអាស៊ី, លោក ទេស សុផាត គ្រូជំនួយក្រុមភ្នំពេញក្រោន, លោក សំ វ៉ាន់ដេត, លោក ខេន សុខុម និងលោក អ៊ុំ សាវង្ស គ្រូបង្គោល និងជាគ្រូអភិវឌ្ឍន៍យុវជនថ្នាលក្នុងក្រុមស្វាយរៀង, លោក មាស ចាន់ណា គ្រូអភិវឌ្ឍន៍យុវជន ថ្នាលក្រុមណាហ្គាខប និងលោក សារ៉េត ស៊ីដន គ្រូអភិវឌ្ឍន៍យុវជនថ្នាលក្រុមប៉ូលិស ។

ចំណែកគ្រូមកពីបណ្ដាខេត្ត និងអង្គការ មានដូចជាលោក ប៊ូយ ភារម្យ និងលោក សូផាត ខេមរិន្ទ គ្រូបង្គោល និងជាគ្រូជំនួយក្រុមអង្គការផ្កាយសមុទ្រ, លោក មាស សំអឿន អតីតគ្រូបង្គោលក្រុមវេស្ទើន និងបៀលប្រាយ, លោក ដួង សុចិត្រ គ្រូបង្គោលវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, លោក ព្រំ ចិត្ត គ្រូអភិវឌ្ឍន៍យុវជនអង្គការសលត៍, លោក ទាំ ម៉ាត់ គ្រូអភិវឌ្ឍន៍យុវជនខេត្តកំពង់ឆ្នាំង, លោក ចាយ សង្ហា គ្រូអភិវឌ្ឍន៍ទ័ពជើងទឹក, លោក ជី ស៊ីវុត្ថា-ដេត វណ្ណា និងលោក យិន បូ គ្រូអភិវឌ្ឍន៍យុវជនខេត្តកណ្ដាលដូចគ្នា, លោក ទេស ពិសាល គ្រូអភិវឌ្ឍន៍យុវជនខេត្ត ព្រៃវែង, លោក ជឿន សុភី គ្រូអភិវឌ្ឍន៍យុវជនខេត្តបាត់ដំបង, លោក ជា សុធី គ្រូអភិវឌ្ឍន៍យុវជនខេត្តព្រះសីហនុ, លោក កូវ ណាត គ្រូអភិវឌ្ឍន៍យុវជនខេត្តប៉ៃលិន និងលោក សំ ស៊ីរ៉ាន់ គ្រូអភិវឌ្ឍន៍យុវជនខេត្តក្រចេះ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles