នៅថ្ងៃទី០២ខែមិថុនា ឆ្នាំ ២០១៤ ម្សិលមិញនេះ ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iOS 8 ជាផ្លូវការ សម្រាប់ iPhone, iPad និង iPod Touch។ ជាមួយនឹងប្រព័ន្ធដំណើរការថ្មីនេះ ក្រុមហ៊ុន Apple បានបញ្ចូលនូវលក្ខណៈ ពិសេសមួយចំនួន ដើម្បីផ្ដល់ជាអត្ថប្រយោជន៍ និងភាពងាយស្រួល ដល់អ្នកប្រើប្រាស់។
ប្រព័ន្ធដំណើរការ iOS របស់ក្រុមហ៊ុន Apple ពីមួយជំនាន់ទៅមួយជំនាន់ តែងតែបន្ថែមនូវលក្ខណៈពិសេស ក៏ដូចជាកម្មវិធីថ្មីៗជានិច្ច ព្រោះដើម្បីឲ្យអ្នកប្រើ កាន់តែងាយស្រួល ម្យ៉ាងទៀតវាជា បច្ចេកវិទ្យាចុងក្រោយដែល ក្រុមហ៊ុនបានរកឃើញ។
តើ iOS 8 មានលក្ខណៈពិសេសអ្វីខ្លះ? ខាងក្រោមនេះគឺជា លក្ខណៈពិសេសមួយចំនួន ដែលយើងលើកយកមកបង្ហាញ៖
១. Smart និង Swappable Keyboards
សម្រាប់អ្នកប្រើប្រាស់នូវ ស្មាតហ្វូនដែលប្រើប្រព័ន្ធដំណើរការ Androidនោះប្រហែលជាធ្លាប់ ស្គាល់នូវមុខងារ អស់ទាំងនេះ ព្រោះថា Android មាននូវ Keyboard apps ដូចជា SwiftKey និង Swype ជាដើម ប៉ុន្តែនៅពេលនេះ Apple វិញបានបង្ហាញនូវ Keyboard ប្រភេទថ្មី ហើយអស្ចារ្យជាង SwiftKey និង Swype ទៅទៀត។ Keyboard ថ្មីនេះត្រូវបាន Apple ហៅឈ្មោះថា "QuickType"។
២. Messages ជាមួយនឹង Video និង Audio Chat
កម្មវិធី Messages របស់ក្រុមហ៊ុន Apple បានធ្វើការ Update ជាមួយនឹង iOS 8 ដោយវាមានលក្ខណៈពិសេសជាង Snapchat, Viber និង WhatsApp រួមបញ្ចូលគ្នាទៅទៀត។ កម្មវិធី Messages នេះអាចឲ្យអ្នកប្រើប្រាស់ផ្ញើសារជាវីដេអូ សំឡេង រូបភាព ព្រមទាំងអាច Share នូវ Location ខណៈពេលកំពុងតែប្រើទៀតផង។
៣. Health និង HealthKit
នៅមុននេះប៉ុន្មានថ្ងៃ មានព័ត៌មានជាច្រើនបានចុះផ្សាយថា Apple នឹងបង្ហាញមុខងារ Healthbook ហើយនៅទីបំផុត Apple បានបង្ហាញ HealthKit ដូចទៅនឹងពាក្យចចាមអារ៉ាម។ HealthKit ត្រូវបានក្រុមហ៊ុនបង្កើត ឡើងមកសម្រាប់ ត្រួតពិនិត្យទៅលើសុខភាព និងបង្ហាញពីរបៀប នៃការហាត់ប្រាណ ដូចជាការតមអាហារផ្សេងៗ ដើម្បីសុខភាព។
៤. Family Sharing for Multiple Apple Accounts
លោកអ្នកអាចធ្វើការ ចែករំលែកនូវឯកសារផ្សេងៗ ដូចជា eBook, music, movies ទៅកាន់ក្រុមគ្រួសារតាមរយៈ Apple ID ដែលមុខងារនេះ Apple ចង់បង្ហាញពីអារម្មណ៍ ស្និទ្ធស្នាលរវាងគ្នា និងគ្នា។
៥. iCloud Drive
ក្រុមហ៊ុន Apple បានធ្វើការ Update នូវ iCloud Drive ចូលទៅកាន់ iOS 8 និង OS X Yosemite ដោយនៅក្នុងនោះផ្ដល់ជូនទំហំ 5GB មិនគិតថ្លៃ៕