Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

WhatsApp សម្រាប់ Windows Phone ដំណើរការឡើងវិញ

$
0
0

អាមេរិក៖ ប្រមាណជា ២សប្ដាហ៍មុននេះ កម្មវិធី WhatsApp បានកើតមានបញ្ហា សម្រាប់អ្នកប្រើប្រាស់ Windows Phone ដោយបញ្ហានោះ ត្រូវបានគេដឹងថា មកពីបញ្ហាបច្ចេកទេស ។ ក្រោយមកលោក Joe Belfiore ប្រធាន Windows Phone បានថ្លែងឲ្យដឹងថា គាត់កំពុងតែជួសជុល បញ្ហាខាងលើឡើងវិញ។

នៅពេលនេះ លោក Joe Belfiore បានបង្ហោះសារ នៅលើ Twitter ថា កម្មវិធី WhatsApp សម្រាប់ Windows Phone បានវិលត្រឡប់មកវិញហើយ ដោយក្នុងនោះ វាដំណើរការដូចធម្មតា ដូច្នេះអ្នកប្រើប្រាស់ អាចចូលទៅប្រើបានដូចមុន។ មិនត្រឹមតែមកវិញនោះទេ លោក Joe Belfiore បានបញ្ជាក់ ឲ្យដឹងបន្ថែមទៀត ថា WhatsApp សម្រាប់ Windows Phone ថ្មីនេះ ត្រូវបានបញ្ចូល លក្ខណៈពិសេសមួយ រួមមាន chat backgrounds ការកំណត់សំឡេង និងការកំណត់នូវលក្ខខណ្ឌ មួយចំនួនផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា ការវិលវិញនេះ ស្រពពេលជាមួយនឹងក្រុមហ៊ុន Apple បង្ហាញ iMessage ថ្មី ដែលអាចផ្ញើសារជាអក្សរ សំឡេង និងវីដេអូ បន្ថែមពីលើពីសមត្ថភាព ដែល WhatsApp មានទៅទៀត៕


Viewing all articles
Browse latest Browse all 4895

Trending Articles