Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ចាន់ ស៊ីណាត សង្ឃឹមផ្តួល ពៅ សារ៉ាក់ យក​៣ពិន្ទុ​ក្នុងវគ្គ​ជម្រុះ​ខ្សែក្រវាត់​គូបូតា​ជុំទី៣​

$
0
0

ភ្នំពេញៈ ការប្រកួតជម្រុះ ខ្សែក្រវាត់គូបូតា ក្នុងប្រភេទទម្ងន់ ៥៧គីទ្បូក្រាម បានឈានចូល ដល់ជុំទី៣ ហើយ នារសៀល ថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០១៤ ខាងមុខនេះ នៅលើសង្វៀនបាយ័នថ្មី រោងសៀកអតីត មហាស្រពខាង មុខរដ្ឋ សភាដែលជាការជួបគ្នា រវាងកីទ្បាករ ពៅ សារ៉ាក់ មកពីក្លឹបបាត់ដំបង ពាយ័ព្យ ជួបជាមួយ កីទ្បាករ ចាន់ ស៊ីណាត មកពី ក្លឹបនិរោធមានជ័យ ។

ការជួបគ្នារវាង ពៅ សារ៉ាក់ និង ចាន់ ស៊ីណាត មិនដឹងថានរណា អាចមានសំណាង ទទួលបាន ៣ពិន្ទុបន្ថែមនោះទេ ព្រោះថាការប្រកួត នៅក្នុងជុំទី១ សារ៉ាក់ បានវាយចាញ់ កីទ្បាករ ស៊ឹម ប៊ុនឆៃ មកពីក្លឹបព្រៃទទឹង ខេត្តបាត់ដំបង ក្នុងទឹក ទី៣ ហើយនេះក៏ជាលើកទីមួយ ផងដែរដែល ចាន់ ស៊ីណាត និង ពៅ សារ៉ាក់ នេះជួបគ្នាដោយ មានសមត្ថភាព បច្ចេកទេស និងស្នៀតប្រដាល់ មិនលើសមិនខ្វះ គ្នាដែរនោះ ។

ចាន់ ស៊ីណាត ជាអ្នកប្រដាល់ ដែលមានចិត្តប្រដាល់ធំ ហើយមានកណ្ដាប់ដៃល្អ និងមានកម្លាំងខ្លាំង ថែមទៀត ។ ស៊ីណាត កាលពីប្រកួត ជម្រុះលើកទី១ បានវាយឈ្នះអ្នកប្រដាល់ ឈាន រស្មី ក្លឹបរាជសីហ៍បង្ក្រាបគ្រឿងញៀន ខេត្តរតនគិរី ដោយពិន្ទុ ។ ដូច្នេះសម្រាប់ជំនួបរវាងចាន់ ស៊ីណាត និង ពៅ សារ៉ាក់ក្នុងការប្រកួត ជម្រុះលើកទី២នេះ មានអ្នកវិភាគ កីទ្បាប្រដាល់ជាច្រើន នាក់ហ៊ានអះអាងទុកមុន និងមានជំនឿទុកចិត្តថា ស៊ីណាត អាចនឹងឈ្នះ សារ៉ាក់ ពីការប្រកួតនេះបាន ។

ចំពោះការប្រកួតជម្រុះមួយគូទៀតនោះគឺកីទ្បាករ ឈាន រស្មី មកពីក្លឹបរាជសីហ៍ បង្ក្រាបគ្រឿងញៀន ខេត្តរតនគិរី នឹងទ្បើងប្រកួត ជាមួយកីទ្បាករ ស៊ឹម ប៊ុនឆៃ មកពីក្លឹបព្រៃទទឹង ខេត្តបាត់ដំបង ។ អ្នកប្រដាល់ទាំងពីរនាក់ នេះធ្លាប់បានប៉ះគ្នាម្តង ហើយកាលពី ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៤ កន្លងផុតទៅថ្មីៗនេះ ដោយកាល នោះ ស៊ឹម ប៊ុនឆៃ វាយឈ្នះ ឈាន រស្មី ដោយពិន្ទុ ។ ស៊ឹម ប៊ុនឆៃ គេទទួលបាន ៣ពិន្ទុកាន់ក្នុងដៃ រួចមកហើយ បន្ទាប់ពីការប្រកួត លើកទី១ គេបានផ្តួល ពៅ សារ៉ាក់ ឲ្យសន្លប់ក្នុងទឹកទី៣ ។ ឯ ឈាន រស្មី គេក៏ទទួលបាន ១ពិន្ទុកាន់ក្នុងដៃ ផងដែរ ដោយការប្រកួត លើកទី១ អ្នកប្រដាល់រូបនេះ បានវាយចាញ់ ចាន់ ស៊ីណាត ក្លឹបនិរោធមានជ័យ ដោយពិន្ទុ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles