Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ប្រកាស​បើក​ការប្រកួត​កីឡា ឌូអាត្លុង ដណ្ដើម​ពាន​សម្ដេចតេជោ ហ៊ុន សែន លើកដំបូង

$
0
0

ភ្នំពេញៈ ស្របពេលបញ្ចប់ ការប្រកួតកីឡា ស៊ី.ស៊ី.ស៊ី អាគ័រត្លុង កាលពីចុងមុននេះ ប្រធានសហព័ន្ធកីឡា ទ្រីយ៉ាត្លុង កម្ពុជាលោក គង់ រិទ្ធីជព្វ បានប្រកាសពី ការៀបចំបើក ការប្រកួតកីឡា ឌូអាត្លុង (រត់+ជិះកង់+រត់) ដ៏អស្ចារ្យមួយទៀត ដែលបានប្រសិទ្ធ នាមថា “ព្រឹត្ដិការណ៍ឌូអាត្លុង ភ្នំពេញអន្ដរជាតិ ដណ្ដើមពានរង្វាន់តេជោ ហ៊ុន សែន លើកទី១” ។

លោក គង់ រិទ្ធីជព្វ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ឌូអាត្លុងនេះ ចាប់ផ្ដើមប្រកួតនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤ ខាងមុខនេះនៅមជ្ឈមណ្ឌល កម្សាន្ដកោះពេជ្រ ក្នុងគោលបំណង អប់អរសាទរទិវា កុមារអន្ដរជាតិ និងកុមារក្នុងប្រទេស កម្ពុជា ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ ក៏ជាឱកាស ដែលកីឡាករ-កីឡាការិនី រួមទាំង មហាជនជាតិ-អន្ដរជាតិ បានចូលរួមប្រកួត បញ្ចេញសមត្ថភាព និងរឹតចំណង សាមគ្គីភាព និងដើម្បី សុខភាពផងដែរ ។

អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាលោក ងិន សុបញ្ញា បានថ្លែងឲ្យដឹងដែរថា “ការរៀបចំព្រឹត្តិការណ៍ ឌូអាត្លុង ដើម្បីដណ្ដើម ពានសម្តេចតេជោ ហ៊ុន សែន លើកទី១នេះ គឺមានវិញ្ញាសា រត់+ជិះកង់+រត់ ហើយទាំងកីឡាករ អាជីព និងមិនអាជីព ទាំងអស់អាចដាក់ពាក្យ ចូលរួមបានដោយ សេរីគ្រប់ជាតិសាសន៍ ។ ដោយការដាក់ពាក្យនឹងត្រូវ អនុវត្តន៍ចាប់ពី ថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ នេះ នៅទីស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំ ពិកកម្ពុជា និងទីស្នាក់ការសហព័ន្ធកីឡា ទោចក្រយាន ។ ចំពោះតម្លៃចុះឈ្មោះកីឡាករ-កីឡការិនីខ្មែរ តម្លៃ ១០.០០០រៀល និងបរទេសតម្លៃ ៤០.០០០រៀល(ទទួលបានអាវយឺត០១, អាហារ និងភេសជ្ជៈ) ។ ប៉ុន្ដែសិស្ស-និស្សិត មិនតម្រូវឲ្យ បង់ប្រាក់ទេ ប៉ុន្ដែត្រូវមានកង់ផ្ទាល់ខ្លួន (កង់ដៃត្រង់) និងមានមួកសុវត្ថិភាពផងដែរ ។

រីឯវិញ្ញាសាដែល ត្រូវដាក់ឲ្យធ្វើការប្រកួត មានចំនួន ៣គឺ វិញ្ញាសា ប្រកួតអាយុក្រោម ១៨ឆ្នាំ ផ្នែកបុរស-នារី រត់ចម្ងាយ ២,៥គ.ម(១ជុំតូច)+ ជិះកង់ចម្ងាយ១០គ.ម(៣ជុំធំ)+រត់ចម្ងាយ២,៥គ.ម(១ជុំតូច) ។ វិញ្ញាសាប្រកួត អាយុ ១៨-៤០ឆ្នាំ ផ្នែកបុរស-នារី រត់ចម្ងាយ៥គ.ម (២ជុំតូច)+ជិះកង់ចម្ងាយ ២០គ.ម (៦ជុំធំ)+ រត់ចម្ងាយ២,៥គ.ម(១ជុំតូច) និងវិញ្ញាសា ប្រកួតអាយុ៤១ឆ្នាំឡើង ផ្នែកបុរស រត់ចម្ងាយ ២,៥គ.ម(១ជុំតូច)+ជិះកង់ចម្ងាយ ១០គ.ម(៣ជុំធំ)+រត់ចម្ងាយ ២,៥គ.ម (១ជុំតូច)៕


Viewing all articles
Browse latest Browse all 4895

Trending Articles