ការទិញ-លក់អាជីវកម្មទូរស័ព្ទ ចល័តរបស់ក្រុមហ៊ុន Microsoft និង Nokia ត្រូវបានបញ្ចប់ជា ស្ថាពរកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ កន្លងទៅនេះ ក្នុងតម្លៃ ៧,៥ពាន់លានដុល្លារអាមេរិក ដែលនៅក្នុងនោះ លោក Stephen Elop អតីតនាយកប្រតិបត្តិ Nokia ទទួលបានប្រាក់កម្រៃ ៣៣លានដុល្លារអាមេរិក ពីការទិញ-លក់នេះ។
យោងតាមសារព័ត៌ CNet បានឲ្យដឹងថា ក្រោយកិច្ចព្រមព្រៀងទិញ-លក់រវាងក្រុមហ៊ុន ទាំងពីរ លោក Elop ទទួលបានប្រាក់ ២៦លានដុល្លារអាមេរិក ដែលនៅក្នុងនោះ ៧០ភាគរយបាន មកពីក្រុមហ៊ុន Microsoft និង ៣០ភាគរយទៀតបានមកពី Nokia។
ខណៈពេលកិច្ចព្រមព្រៀង ធ្វើឡើងដំបូងលោក Elop ទទួលបាន ២៦លានដុល្លារអាមេរិក ប៉ុន្តែនៅពេលនេះ CNet បានបញ្ជាក់ថា លោកទទួលបាន ៣៣លានដុល្លារអាមេរិក ដែលក្នុងនោះ មាន ៥,៥លានដុល្លារអាមេរិក ជាសាច់ប្រាក់សុទ្ធ និងនៅសល់ប៉ុន្មានជាភាគហ៊ុន៕