កាលពីថ្មីៗនេះ មានលេចធ្លាយរូបភាព ជាច្រើនដែលអះអាងថា ជារូបភាពរបស់ iPhone 6 ប៉ុន្តែមិនមានប្រភពព័ត៌មានច្បាស់ការណាមួយបញ្ជាក់បានឡើយ។
ដោយឡែកនៅពេលនេះ សារព័ត៌មាន GSM Arena បានចុះផ្សាយនូវព័ត៌មានមួយទាក់ទងនឹង iPhone 6 ផងដែរ ដោយនៅក្នុងនោះ បានបញ្ជាក់ថា ជារូបភាពទីតាំងផលិត iPhone 6។
វាខុសគ្នាពីព័ត៌មានមុខបន្ដិច ដោយបណ្ដាសារព័ត៌មានជាច្រើនបានចុះផ្សាយ និងបង្ហោះរូបភាព iPhone 6 ប៉ុន្តែនៅពេលនេះ GSM Arena បង្ហោះរូបភាពកន្លែងផលិត iPhone 6។ តាមរយៈព័ត៌មានបញ្ជាក់ថា នេះជាទីតាំងផលិត iPhone 6 នៅក្នុងប្រទេសចិន ប៉ុន្មានមិនបានបញ្ជាក់ថា ស្ថិតនៅក្នុងក្រុមហ៊ុនណាមួយឡើយ៕