Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

តើ ឃឹម ឌីម៉ា អាចដណ្ដើមកិត្តិយស​​ជូនជាតិបាន ឬក៏អត់​យប់នេះ?​

$
0
0

ភ្នំពេញៈ នាវេលាម៉ោង ៧:០០យប់ ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០១៤នេះ អ្វីដែលទស្សនិកទន្ទឹងរង់ចាំ នោះនឹងឈានចូលមក ដល់ហើយ គឺការប្រកួតប្រដាល់ ក្បាច់គុនចម្រុះ MMA ក្នុងព្រឹត្តិការណ៍ One FC (ONE Fighting Championship) រវាងកីឡាករ ឃីម ឌីម៉ា អ្នកលេងជើងខ្លាំង របស់កម្ពុជា និងកីឡាករម្ចាស់ផ្ទះ ម៉ាឡេស៊ី Saiful Merican ។ ចាំមើលតើ ឃីម ឌីម៉ា អាចបន្ដយកឈ្នះកីឡាករ ម្ចាស់ផ្ទះរូបនេះ បានដែរឬក៏អត់ ខណៈបើកាលពី ឆ្នាំ២០១១ ឃីម ឌីម៉ា ធ្លាប់វាយឈ្នះពិន្ទុ ម្ដងមកហើយនោះ?

មុននឹង ឃីម ឌីម៉ា ធ្វើដំណើរឆ្ពោះ ទៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ One FC នោះគឺមានទស្សនិកជន ស្នេហាវិស័យកីឡា ក្នុងស្រុក ច្រើនណាស់ បានធ្វើការជូនពរតាមរយៈប្រព័ន្ធ ទំនាក់ទំនងសង្គម (Facebook) ឲ្យ ឃីម ឌីម៉ា ទទួលបានជោគជ័យ ក្នុងជំនួបជាមួយ កីឡាករ Saiful Merican ហើយក៏ធ្វើដំណើរ ដោយសុវត្ថិភាពផងដែរ ។

ម្យ៉ាងវិញទៀត គ្រាន់តែទទួលបាន ដំណឹងថា ឃីម ឌីម៉ា ត្រូវបានគណៈកម្មការ រៀបចំព្រឹត្តិការណ៍ One FC អញ្ជើញឲ្យ ចូលរួមប្រកួត នៅថ្ងៃទី១៤ ខែមីនានេះភ្លាម អ្នកគាំទ្រកីឡាករ ឃីម ឌីម៉ា សុទ្ធតែត្រៀមរង់ចាំទស្សនា ការប្រកួតដូចៗគ្នា ខណៈដែលទូរទស្សន៍ My TV នឹងធ្វើការចាក់ផ្សាយ ឡើងវិញនៅព្រឹកថ្ងៃបន្ទាប់ ដើម្បីលើកទឹកចិត្ត ដល់កីឡាករជើង ខ្លាំងរបស់ខ្មែររូបនេះ ។ បេសកកម្មលើកទី៣ នៃការចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ One FC នេះអ្នកលេងក្បាច់គុន បុរាណខ្មែរ ដ៏ល្បីប្រចាំប្រទេស កម្ពុជាកីឡាករ ឃីម ឌីម៉ា ផ្ទាល់ក៏បានប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែង ប្រកួតយកជ័យ ជំនះលើកីឡាករ Saiful Merican ដើម្បីកិត្តិយសជាតិ មាតុភូមិផងដែរ ។

សូមរំឮកថា កាលពីឆ្នាំ ២០១១ កីឡាករ Saiful Merican របស់ម្ចាស់ផ្ទះម៉ាឡេស៊ី ធ្លាប់បរាជ័យក្រោមថ្វីដៃ កីឡាករ ឃីម ឌីម៉ា ដោយពិន្ទុម្ដងហើយ ក្នុងការប្រកួត ក្បាច់គុនបុរាណខ្មែរ លើសង្វៀនប៉ុស្ដិ៍លេខ៣ (សង្វៀនកម្ពុជា) ។ ប៉ុន្ដែមកពេល នេះគឺវាកន្លងផុតយូរមកហើយ ដូច្នេះការរីកចម្រើនផ្នែកវិជ្ជាគុន របស់កីឡាករទាំង២ ក៏មិនដឹងមានកម្រិត ណានោះទេ ។ ដូចនេះ ការប្រកួតសងសឹកលក្ខណៈ ប្រដាល់ក្បាច់គុនចម្រុះ MMA លើកនេះ គ្មាននរណាហ៊ាន ទស្សទាយទុកមុន ឡើយថាកីឡាករ ឃីម ឌីម៉ា ឬកីឡាករ Saiful Merican ជាអ្នកឈ្នះក្នុងការប្រកួតនោះទេ ។

គួបញ្ជាក់ថា កីឡាករ ឃីម ឌីម៉ា ធ្លាប់បានចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ One FC ចំនួន២លើកមកហើយ ដោយលើក ទី១ ឃីម ឌីម៉ា បានផ្ដួលកីឡាករជើងឯក វូស៊ូហ្វីលីពីន ឈ្មោះថា Rene Catalan នៅចុងទឹកទី២ ប៉ុន្ដែជ័យជំនះពេល នោះត្រូវចាត់ទុកជាមោឃៈវិញ បន្ទាប់ពីគណៈកម្មាការ One FC រកឃើញថា ឃីម ឌីម៉ា វាយខុសលក្ខន្ដិកៈការប្រកួត ២ថ្ងៃក្រោយមក ។ លើកទី២ ឃីម ឌីម៉ា ប្រកួតចាញ់ប្អូនប្រុស របស់កីឡាករ Rene Catalan កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ កន្លងមកនេះ គឺកីឡាករ Ruel Catalan ត្រឹមទឹកទី១ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles