Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ចំឡែកណាស់! ដែលកាន់ជើង David Moyes ថាជាគ្រូបង្វឹកដឹកនាំល្អ

$
0
0

ក្រុងមែនឆេស្ទើៈ ដឹកនាំក្រុមខ្លាំង បិសាចក្រហម Manchester United ចាញ់រហូត និងឈរនៅដាច់ឆ្ងាយពី តំបន់កំពូល តារាងពីសំណាក់គ្រូបង្វឹកថ្មី David Moyes តែបែរជាមានអ្នកគាំទ្រគាត់ថាដឹកនាំល្អ និង សក្តិសម ធ្វើអ្នកចាត់ការល្អនៅ Old Trafford ទៅវិញ និងទទូចឲ្យគាត់នៅបន្តផងដែរ ។

ចំណុចគាំទ្រទាំងនេះ ក៏មានកីឡាករជើងខ្លាំង លំដាប់លេខ១ ប្រចាំក្លឹបផងដែរគឺ ខ្សែប្រយុទ្ធអន្តរជាតិ ហូឡង់បាន ថ្លែងបា្រប់ BBC ឲ្យដឹងថា “ពិតណាស់ David Moyes ជាបុរសម្នាក់ដែលសក្តិសមដឹកនាំ Man Utd ។ វាមានរឿង ជាច្រើនដែល ខ្ញុំបានរៀនសូត្រពីគ្រូបង្វឹកជនជាតិស្កុតឡេន វ័យ៦០ឆ្នាំម្នាក់នេះ ហើយយើងទាំងពីរ តែងតែសំដែង នូវការគោរពសិទ្ធិគ្នា ទៅវិញទៅមកជានិច្ច” ។

ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ រូបនេះបានបន្ថែមទៀតថា “បើទោះបីជាការចាប់ផ្តើម នៅរដូវកាលនេះ រអាក់រអួលបន្តិចមែន ក៏ដោយ ក៏លោក Moyes មិនទាន់បាក់ទឹកចិត្ត និងព្រងើយកន្តើយ ចំពោះអ្វីដែលបានកើតនោះដែរ គឺនៅតែបន្ត ខិតខំប្រឹង ប្រែងជានិច្ច ពោលគឺនៅតែស្វិតស្វាញដដែល ក្នុងការដណ្តើមកៅ អីវគ្គ៨ក្រុមនៅ Champions ដដែល ។ អ្នកគាំទ្រ និង កីឡាករមួយចំនួន បានបង្ហាញចំណាប់អារម្មណ៍ ចង់ចាកចេញពីក្លឹបជើងខ្លាំង អង់គ្លេសមួយនេះ ជាបន្តបន្ទាប់នៅដំណាច់ រដូវកាលនេះ ប៉ុន្តែខ្ញុំមិនដែលគិតដូច្នោះឡើយ” ។

ការលើកឡើង និងសរសើរបែបនេះអតីត ខ្សែប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ Arsenal រូបនេះចង់បន្តកិច្ចសន្យារបស់ខ្លួន ទៀតនៅជាមួយ Man Utd បើទោះបីជាកិច្ចសន្យាចាស់របស់គាត់នៅសល់រយៈពេល២ឆ្នាំទៀតក៏ដោយ បន្ទាប់ពីបាន មកកាន់ទឹកដី Old Trafford ដំបូងនាអំឡុងខែសីហា ឆ្នាំ២០១២ និងបានជួយឲ្យក្រុមមួយនេះឈ្នះពាន Premier League ឆ្នាំ២០១៣ ផងដែរកាលពីរដូវកាលមុន និងបានឈ្នះស្បែកជើងក្នុងនាមជាកីឡាករស៊ុតបញ្ចូលទីបានច្រើន ជាងគេ២សម័យកាលជាប់គ្នាគឺឆ្នាំ២០១២ និង ២០១៣ ។

ផ្ទុយពីនេះវិញ Man Utd កំពុងស្ថិតក្នុង ភាពត្រដាបត្រដួស ទាំងក្នុងលីក និង Champions ដោយអាចប្រឈម បាត់បង់ កៅអីក្នុងពានរង្វាន់ធំមួយនេះផងដែរនារដូវកាលក្រោយ បើស្ថិតនៅយ៉ាងហោចណាស់ចំណាត់លេខ៤ក្នុង Premier League ទេនោះ ហើយកៅអីវគ្គ៨ក្រុមចុងក្រោយដែលត្រូវស្វាគមន៍ក្រុមភ្ញៀវ Olympiakos របស់ក្រិក សប្តាហ៍ក្រោយ នេះមិនប្រាកដថា Man Utd នឹងឈ្នះនោះដែរ បន្ទាប់ពីបានរបូត ២គ្រាប់នៅទឹកដីក្រិកហើយនោះ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles