ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួត ដណ្តើមពានរង្វាន់ 3G Futsal-Cup ឆ្នាំ ២០១៤ កាលពីយប់ថ្ងៃទី១៣ ខែមីនា ម្សិលមិញនេះ ក្នុងពូល D ក្រុមបាល់ទាត់ Home Sport បានប្រកួតឈ្នះ ក្រុមបាល់ទាត់វឌ្ឍនៈ ១៨-៣ លទ្ធផលនេះ ធ្វើឲ្យក្រុមបាល់ទាត់ Home Sport មានសិទ្ធិឈានចូលវគ្គ ១/៤ (៨ក្រុមចុងក្រោយ) ស្ថិតនូវលេខ ១ ក្នុងពូល ។ ចំណែកក្រុមបាល់ទាត់ Art Grass United បានយកឈ្នះក្រុមបាល់ទាត់ CCF (Cambodia Children Fun)ដែលមិនគួរឲ្យជឿ គឺលទ្ធផល ២១-០ ក៏ឈានជើង ចូលវគ្គ ១/៤ដែរ ។
ក្រុមបាល់ទាត់ Art Grass United លេង ៣ ប្រកួត ចាញ់១ ឈ្នះ២ បាន៦ពិន្ទុ និងក្រុមបាល់ទាត់ CCF លេង ៣ប្រកួត ចាញ់២ និងឈ្នះ១ បាន៣ពិន្ទុ ក្រុមបាល់ទាត់ វឌ្ឍនៈ លេង ៣ ប្រកួត ចាញ់ទាំង ៣ បាន០ពិន្ទុ និង ក្រុមបាល់ទាត់ Home Sport លេង ៣ប្រកួត ឈ្នះ៣ បាន៦ពិន្ទុ ។
ចំណែកការប្រកួត ក្នុងវគ្គ ១/៤ នៅថ្ងៃទី១៧ ខែមីនា មាន ២ប្រកួត គឺក្រុមបាល់ទាត់ AFB Sport ប៉ះក្រុម ក្រុម Khmer Heart និងក្រុមបាល់ទាត់ OV.Mal ប៉ះក្រុម Vitory ៕