ក្រុមហ៊ុន King Digital Entertainment Plc ដែលជាអ្នកផលិតហ្គេម Candy Crush Saga បាននឹងកំពុងតែព្យាយាមលក់ IPO ដំបូងរបស់ខ្លួន ដោយតាមការរំពឹងទុក អាចនឹងបានច្រើនជាង ៧,៦ពាន់លានដុល្លារអាមេរិក។
តាមការចុះផ្សាយរបស់ Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន King នឹងលក់ហ៊ុនចំនួន ២២,២លានហ៊ុន ដោយនឹងទទួលបាន ៥៣៣លានដុល្លារអាមេរិក ប៉ុន្តែមិនទាន់ដឹងច្បាស់ថា គណៈកម្មការមូលបត្ររបស់ សហរដ្ឋអាម៉េរិក នឹងយល់ព្រមទៅតាមការស្នើសុំលក់ IPO របស់ក្រុមហ៊ុន King ឬមួយយ៉ាងណានោះទេ។
គួរបញ្ជាក់ផងដែរថា ហ្គេម Candy Crush Saga កំពុងតែមានប្រជាប្រិយភាព ដោយមានអ្នកប្រើប្រាស់ស្មាតហ្វូន ជាច្រើននាក់កំពុងតែលេងហ្គេមមួយនេះ៕