Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

វត្តមាន ហ្គ្រីន ធ្វីន ក្នុងទីផ្សារភាគហ៊ុន​នឹងជួយឲ្យវិស័យ​មូលបត្រកម្ពុជា​ប្រសើរ​ជាងមុន​

$
0
0

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ ក្រុមហ៊ុនផ្សារ មូលបត្រកម្ពុជា បានថ្លែងនៅ ថ្ងៃព្រហស្បតិ៍ ទី១៣ឆ្នាំ២០១៤ ថា ការហក់ចូលផ្សារ ភាគហ៊ុនរបស់ក្រុមហ៊ុន ផលិត សម្លៀកបំពាក់កីឡាករ ហ្គ្រីន ធ្វីន នឹងជួយឲ្យវិស័យ មូលបត្ររបស់កម្ពុជា មានភាពប្រសើរជាមុន ប្រសើរជាងទីផ្សារ ដែលមានតែក្រុមហ៊ុន ជួញដូរ ១គត់នារយៈពេល ២ឆ្នាំ មកហើយនោះ។

ក្រុមហ៊ុន ហ្គ្រីន ធ្វីន ជាក្រុមហ៊ុនទី២ បន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបាន និងកំពុងរៀបចំធ្វើការបោះលក់ភាគហ៊ុនរបស់ខ្លួន លើកដំបូងជាសាធារណៈ (IPO) និងហក់ចូលទីផ្សារភាគហ៊ុកម្ពុជា នាដើមខែឧសភា ខាងមុខនេះ។

លោក ហុង សុហួរ អគ្គនាយក ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីចូលរួមក្នុងការ ធ្វើបទបង្ហាញ (Road Show) អំពីក្រុមហ៊ុន ហ្រ្គីន ធ្វីន នាព្រឹកថ្ងៃទី១៣ ខែមីនា នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រាថា «ខ្ញុំគិតថាវត្តមានរបស់ហ្រ្គីន ធ្វីន នេះអាចនឹងធ្វើឲ្យទីផ្សារ ភាគហ៊ុននឹងមានសកម្មភាព ឡើងវិញ តែមានឥទ្ធិពល ដល់កម្រិតណានោះ យើងនឹងចាំមើល ទាំងអស់គ្នា»។

បើតាមលោក ហុង សុហួរ នៅឆ្នាំ ២០១៤ នេះ យ៉ាងហោចមានក្រុមហ៊ុន២ ឬ ៣ ទៀតនឹងហក់ចូល ក្នុងទីផ្សារភាគហ៊ុនកម្ពុជា តែលោកសូម មិនអត្ថាធិប្បាយ ឈ្មោះក្រុមហ៊ុន ទាំងអស់នោះទេ ដោយលោកអះអាងថា ក្រុមហ៊ុនទាំងនោះ កំពុងរៀបចំខ្លួននៅឡើយ ហើយរូបលោកក៏កំពុងធ្វើការងារ ជាមួយក្រុមហ៊ុន ទាំងអស់នោះផងដែរ។

ក្រុមហ៊ុនផលិតសម្លៀកបំពាក់ ហ្គ្រីន ធ្វីន គឺជាក្រុមហ៊ុន ផលិតសម្លៀកបំពាក់កីឡា ផ្តោតលើម៉ាក សម្លៀកបំពាក់ កីឡាល្បីៗដូចជា Adidas ដែលមានកម្មករ ៥៦០០នាក់ នឹងបោះលក់ភាគហ៊ុន របស់ខ្លួនចំនួន ៨លានហ៊ុន ស្មើនឹងចំនួន ២០ភាគរយនៃភាគហ៊ុន ទាំងអស់ ដែលមានចំនួន ៤០លានហ៊ុន ។ តម្លៃភាគហ៊ុន ដែលគ្រោងបោះផ្សាយ លក់ជាសាធារណៈចន្លោះពី ១,៨៥ដុល្លារ ដល់៣,៥០ ដុល្លារអាមេរិកក្នុង១ហ៊ុន។

ការធ្វើប៊ុកបៀលឌីង(ការកំណត់តម្លៃមូលបត្រលក់ជាសាធារណៈលើកដំបូង) នឹងចាប់ផ្តើមនៅថ្ងៃទី ១៧ ខែ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ។ លោក លីវ ចុងទ័រ នាយកប្រតិបត្តិក្រុមហ៊ុន ហ្គ្រីន ធ្វីន បានថ្លែងថា ហ្គ្រីន ធ្វីន បានចាប់ផ្តើមបើក ជីវកម្មនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០៦ មក រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំសំខាន់ៗ របស់ក្រុមហ៊ុន បានប្រើប្រាស់បច្ចេកវិទ្យា កាត់ដេរចុងក្រោយ ដើម្បីការរីកចម្រើន ដែលមានប្រសិទ្ធភាព បំផុត ក្នុងអត្រាមួយគួរឲ្យ គត់សម្គាល់។

លោកបន្តថា «ក្នុងនាមជាក្រុមហ៊ុន ក្នុងវិស័យកាត់ដេរដែល ឈានមុខកែនៅកម្ពុជា យើងជាក្រុមហ៊ុនឯកជនទី១ មុនគេ ដែលនឹងបោះផ្សាយលក់ មូលបត្រ ជាសាធារណៈ លើកដំបូង(IPO)។ ក្រុមហ៊ុនទទួល បានកំណើតទាំងការលក់ និងប្រាក់ចំណេញ មានកំណើនគួរឲ្យគត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយនឹង IPO ក្រុមហ៊ុននឹង យកការគាំទ្រ របស់វិនិយោគិនសាធារណៈ ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួន ដោយធ្វើការវិនិយោគ លើរោងចក្រ និងការស្រាវជ្រាវ ក៏ដូចជាការអភិវឌ្ឍន៍ ដែលជា មធ្យោបាយដ៏ល្អមួយសម្រាប់រោងចក្រ»។

គួរបញ្ជាក់ថា ភាគហ៊ុនរបស់ ក្រុមហ៊ុនហ្គ្រីន ធ្វីន គ្រោងចូលក្នុងទីផ្សារ មូលបត្រកម្ពុជា ដើម្បីជួញដូរនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៤ ខាងមុខ ។ បច្ចុប្បន្ននេះ ភាគហ៊ុន របស់រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ មានការធ្លាក់ចុះជាបន្តបន្ទាប់ ពោលនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៤ តម្លៃភាគហ៊ុន របស់រដ្ឋាករទឹក មានតម្លៃ ៥០៨០រៀលក្នុង ១ភាគហ៊ុន ខណៈការជួញដូរ នៅគ្មានប្រតិបត្តិការ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles