Eastman Kodak (Kodak) នៅថ្ងៃពុធម្សិលមិញនេះ បានប្រកាសតែងតាំង នាយកប្រតិបត្តិថ្មី ដែលជាអតីតអនុប្រធាន ប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន HP។
យោងតាមការចុះផ្សាយរបស់ Kodak បានឲ្យដឹងថា លោក Jeff Clarke មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការគ្រប់គ្រង និងលក់ម៉ាស៊ីនព្រីន ដូច្នេះហើយក្រុមហ៊ុនក៏សម្រេចចិត្ត ជ្រើសតែងលោកជានាយកប្រតិបត្តិ តែម្ដង។
Kodak បានប្រកាសក្ស័យធនកាលពីឆ្នាំ ២០១២ ប៉ុន្តែក្រោយមកត្រូវបានតុលាការ ជួយសម្រួលដោយឲ្យក្រុមហ៊ុនកាមេរ៉ា ដែលមានវ័យចំណាស់ជាងគេមួយនេះ លក់ប៉ាតង់ដើម្បីជាថ្នូរនឹងប្រាក់ សម្រាប់គេចផុតពីភាពក្ស័យធន។ ក្រោយពីរួចផុតពីភាពក្ស័យធន ក្រុមហ៊ុន Kodak បានប្រកាសថា ខ្លួននឹងងាកមកវិស័យព្រីន ជំនួសកាមេរ៉ា៕