Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

iPhone ជំនាន់ថ្មី ចម្លង​ម៉ូដតាម iPhone 5C និង iPod nano

$
0
0

តូក្យូ៖ យោងតាមសារព័ត៌មានជប៉ុន Macotakara បានឲ្យដឹងថា iPhone ជំនាន់ថ្មីដែលត្រូវបានគេរំពឹងថាជា iPhone 6 នឹងរចនាឡើងដោយចម្លងម៉ូដតាម iPhone 5C មានចំណុចតិចតួចណាស់ ដែលចម្លងតាម iPhone 5S។

ប្រភពដដែលបានបន្តទៀតថា iPhone ជំនាន់ថ្មីនេះ នឹងមកជំនួសចំណុចខ្វះខាត ដែលមាននៅលើ iPhone 5S និង iPhone 5C ហើយការរចនាម៉ូដ មិនមែនត្រឹមតែយកតាម iPhone 5C ប៉ុណ្ណោះទេ គឺនៅមាន iPod nano ទៀតផង។

ប្រភពខាងលើមិនបានបញ្ជាក់ថា iPhone ជំនាន់ថ្មីនេះ នឹងត្រូវបង្ហាញខ្លួននៅពេលណានោះទេ ប៉ុន្តែវានឹងចេញក្នុងឆ្នាំនេះ៕


Viewing all articles
Browse latest Browse all 4895

Trending Articles