Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្រសួង​ពាណិជ្ជកម្ម​ កម្ពុជា-ចិន ប្តេជ្ញា​ពង្រីក​ពាណិជ្ជកម្ម​ និង​វិនិយោគ​ រវាង​ប្រទេស​ទាំងពីរ​

$
0
0

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ បានជួប ពិភាក្សាការងារជមួយ គណៈប្រតិភូ នៃក្រសួងពាណិជ្ជកម្ម ចិន (MOFCOM នៃប្រទេសចិន) ដែលដឹកនាំដោយ លោក ជិន លីន (Chen Lin) អគ្គនាយកពាណិជ្ជកម្ម នៃនាយកដ្ឋាន វិនិយោគ ⁣ និងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ក្រៅប្រទេស ដើម្បីពិភាក្សា អំពីការបង្កើនកិច្ចអភិវឌ្ឍ និងការវិនិយោគ រវាងកម្ពុជា និងចិន។

យោងតាមរបាយការណ៍ នៃកិច្ចពិភ្សារបស់ក្រសួងពាណិជ្ជកម្ម កម្ពុជាបានបង្ហាញថា ក្នុងជំនួបនោះ លោក ជិន លីន លើកឡើងថា ទំហំពាណិជ្ជកម្ម និងកំណើន ការវិនិយោគ របស់ប្រទេសចិន មកកាន់ប្រទេសកម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ហើយលោកបាន សន្យាថា នឹងសហការជាមួយ ប្រទេសកម្ពុជា ដើម្បីសម្រេចបានទំហំ ពាណិជ្ជកម្ម ដែលបានឯកភាព ពីថ្នាក់ដឹកនាំ របស់ប្រទេសទាំងពីរ។

លោក ជិន លីន បានលើកឡើងផងដែរថា រដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតចិន ក៏បានកែទម្រង់ នៅក្នុងវិស័យជាច្រើន ដើម្បីធានាឱ្យបាននូវ កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងការវិនិយោគ កាន់តែប្រសើរឡើង ជាមួយបណ្តាប្រទេស ដទៃទៀត ហើយប្រទេសកម្ពុជា ត្រូវបានជ្រើសរើស ជាប្រទេសមួយ ក្នុងចំណោម ប្រទេសដែលមានសក្តានុពល ក្នុងការពង្រីក ទំនាក់ទំនង ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានកោតសរសើរ ចំពោះកំណើន ពាណិជ្ជកម្ម និងការវិនិយោគ របស់ប្រទេសចិន ដែលកំពុងបន្តការធ្វើ ពាណិជ្ជកម្ម ជាមួយ ប្រទេសកម្ពុជា និង បានស្នើឲ្យគណៈប្រតិភូ ពិចារណាលើការវិនិយោគ លើវិស័យសក្តានុពល ដទៃទៀតរបស់ ប្រទេសកម្ពុជា ដូចជា ឧស្សាហកម្មធុនស្រាល ឧស្សាហកម្មកែច្នៃ ផលិតផលកសិកម្ម និងវិស័យទេសចរណ៍ ។

លោកបានបន្ថែមទៀតថា ការផ្តួចផ្តើមកំណែទម្រង់នានា កំពុងតែកើតមានឡើង ដែលនឹងធ្វើឱ្យប្រសើរឡើងនូវ ពាណិជ្ជកម្មនិងការវិនិយោគ និង ដើម្បីបង្កើន ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ។ ហើយ

លោក ក៏បានសង្កត់ធ្ងន់ ពីសារៈសំខាន់ នៃការបង្កើតបន្ថែម នូវអនាម័យ និងភោត្តគាមអនាម័យ (Sanitary andPhytosanitary - SPS) នៅលើផលិតផលកសិកម្ម ដទៃទៀត ក្រៅពីស្រូវ និង ដំឡូងមី ។

ជាពិសេសលោករដ្ឋមន្ត្រី ក៏បានជម្រាបជូន គណៈប្រតិភូថា កម្ពុជាឥឡូវនេះ ស្ថិតក្នុងដំណើរការ នៃការជម្រុញ ការនាំចេញ អង្ករផ្កាម្លិះកម្ពុជា ដែលបានទទួលរង្វាន់ "អង្ករល្អបំផុតក្នុងពិភពលោក" សម្រាប់រយៈពេល ពីរឆ្នាំជាប់គ្នា ឆ្នាំ២០១២ និង ឆ្នាំ២០១៣ ហើយកំពុងស្ថិតក្នុង ការប្រកួតប្រជែង ជាសាកលលើ ឧស្សាហកម្មអង្ករ ដើម្បីសម្រេចគោលដៅ នៃការនាំចេញឲ្យបាន ១លាន តោនអង្ករ (មាស ស) នៅឆ្នាំ ២០១៥ ដើម្បីរួមចំណែកដល់ ការសម្រេចបាននូវ គោលដៅនេះ។

លោករក៏បានស្នើឱ្យ គណៈប្រតិភូចិន ពិចារណាពីការ វិនិយោគរបស់ខ្លួន លើការបង្កើន សមត្ថភាពនៃ ឃ្លាំងស្តុកស្រូវ ម៉ាស៊ីនកិនស្រូវ និងម៉ាស៊ីនសម្ងួត ដើម្បីបង្កើតឲ្យមាន ខ្សែសង្វាក់តម្លៃ មួយល្អប្រសើរជាងមុន សម្រាប់វិស័យស្រូវអង្ករនេះ។

ដោយឡែកលោកក៏បានស្នើឲ្យ លោក ជិន លីន អគ្គនាយកពាណិជ្ជកម្ម ជួយជម្រុញ ឲ្យមានការនាំចូលអង្ករ ពីកម្ពុជាបន្ថែមទៀត ក៏ដូចជាជួយជម្រុញ ឧស្សាហកម្ម វាយនភ័ណ្ឌ ដើម្បីគាំទ្រលើ វិស័យកាត់ដេរ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងនោះដែរលោក ជិន លីន និង គណៈប្រតិភូ ក៏បានសន្យាថានឹង នាំយកសំណើទាំងអស់ ដើម្បីជូនដំណឹង ដល់រដ្ឋាភិបាលរបស់ខ្លួន ក្នុងការជំរុញពាណិជ្ជកម្ម បន្ថែមទៀត រវាងប្រទេសទាំងពីរ៕


Viewing all articles
Browse latest Browse all 4895

Trending Articles