Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ក្រុមបឹងកេត និងណាហ្គាខប កំពុងតែ ចម្រូងចម្រាស់ ខណៈលទ្ធផលស្មើ ៣-៣ បណ្តោះអាសន្ន

$
0
0

ភ្នំពេញៈ ការប្រកួតបាល់ទាត់ ដ៏ចម្រូងចម្រាស់ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣ នៃពាន Hun Sen-Cup នៅមិនទាន់បាន បញ្ចប់នៅឡើយទេ ខណៈដែលលទ្ធផលបណ្តោះអាសន្ន ក្រុមបឹងកេតនិង ណាហ្គាខប ៣-៣ នៅពហុកីឡដ្ឋាន ជាតិអូឡាំពិកកម្ពុជានារាត្រីនេះ ។

ការកាត់ក្តី និងពិន័យកីឡាករ មិនច្បាស់លាស់ពីសំណាក់លោកអាជ្ញាកណ្តាល លឹម ប៊ុនធឿន បានធ្វើឲ្យការប្រកួត ទាំងមូល ស្ថិតនៅលើផ្លូវប្រទាញប្រទង់គ្នាជាខ្លាំង ជាពិសេស ការសម្រេចឲ្យបាល់ប៉េណាល់ ខុសប្រក្រតី២លើក គឺនៅនាទីទី៨៧ ដោយបានចាប់ កំហុសក្រុមបឹងកេត និងលើកទី២នៅនាទី៩០ពិន័យក្រុមណាហ្គាខប ដែលធ្វើឲ្យអ្នកគាំទ្រ គ្រូបង្វឹក និងកីឡាករផ្ទុះការតវ៉ាឡើង ដោយរហូតមកទល់នឹងពេលនេះមិនទាន់បានបញ្ចប់នៅឡើយទេ ។

ក្រុមបឹងកេតជាអ្នកបើកឆាកនាំមុខមុននៅនាទី១៣ ពីការធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធចំណូលថ្មី ឃួន ឡាបូរ៉ាវី ជាមួយនឹងការធ្វើបានសម្រេចគ្រាប់ទី២ទៀតនៅនាទី៧៧ ខណៈដែលមិត្តរួមក្រុម រស់ សំអឿន ធ្វើបានមួយ គ្រាប់ដែរនៅនាទីទី៥២ ។ ចំណែក ឯ៣គ្រាប់របស់ក្រុមណាហ្គាខបវិញ រកបានដោយកីឡាករ សាន សារិទ្ធិ នៅនាទី៧៥ គ្រាប់ទី២ដោយមិត្តរួមក្រុម មាឃ ឆវុធ នៅនាទី៥៦ និងកីឡាករ ស៊ុន វណ្ណរិទ្ធិ នៅនាទី៨៧ ដោយការទាត់បាល់ ប៉េណាល់ទី ៕


Viewing all articles
Browse latest Browse all 4895

Trending Articles