Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

បិទការប្រកួតកីឡា មហាជនជើងឯក រាជធានីភ្នំពេញ ឆ្នាំ២០១៤

$
0
0

ភ្នំពេញៈ ការប្រកួតកីឡាមហាជន ជ្រើសរើសជើង ឯករាជធានីភ្នំពេញ ប្រចាំឆ្នាំ២០១៤ ត្រូវបានបញ្ចប់ជាស្ថាពរ នាព្រឹក ថ្ងៃពុធ ទី១២ ខែមីនា នៅក្នុងសាលារៀនបឋមសិក្សាទួលគោក ក្រោមការអញ្ជើញប្រគល់ជ័យលាភី ដល់កីឡាករ-ការិនី ពីលោក អំ វ៉ាន់នី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ និងលោកគ្រូ និងអ្នកគ្រូតាមបណ្តាសាលារៀន នានាក្នុងរាជធានីភ្នំពេញ ។

លោក អំ វ៉ាន់នី បានមានប្រសាសន៍ថា លោកសូមថ្លែងអំណរគុណដល់កីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមប្រកួតកីឡាមហាជនក្នុងឆ្នាំនេះ និង ជាការចូលរួមចំណែកក្នុងការខិតខំ ប្រឹងប្រែងជួយអភិវឌ្ឍន៍ វិស័យកីឡានៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនឡើង ។ ការប្រកួតកីឡានាពេលនេះជាការជួបជុំគ្នាមួយ ដើម្បីចាប់ដៃគ្នា ញញឹមរកគ្នា ផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងន័យសាមគ្គីភាព មិត្តភាព ចេះអធ្យាស័យ គ្នាឈានដល់ការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនទៅមុខជាដរាប ។

ការប្រគល់រង្វាន់លើនេះសម្រាប់តែប្រភេទកីឡាជាក្រុម មាន៤ប្រភេទកីឡាក្នុងនោះមាន បាល់ទាត់ បាល់ទះ បាល់បោះ និងប្រភេទកីឡាអត្តពលកម្ម ដោយបាល់ទាត់ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមវត្តវ៉ារិន្ទ្រព្រែកលៀប លេខ២ បាន ទៅលើក្រុមសិស្សវិទ្យាល័យឬស្សីកែវ និងលេខ៣ បានទៅលើក្រុមវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ ។

សម្រាប់ពានរង្វាន់បាល់ទះវិញ លេខ១ បានទៅលើក្រុមសិស្សវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី, លេខ២ បានទៅលើក្រុមបាល់ទះសិស្សវិទ្យាល័យ ជា ស៊ីម សាមគ្គី និងលេខ៣ បានទៅលើក្រុមសិស្សវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ ។ បាល់បោះ លេខ១ បានទៅលើក្រុមសាលាមេតូឌីស, លេខ២ បានទៅលើក្រុមសាលាអន្តរ ទ្វីបអាម៉េរិក កាំង និងលេខ៣ បានទៅលើក្រុមសិស្សវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ ។ អត្តពលកម្ម លេខ១ បានទៅ លើក្រុមសិស្សវិទ្យាល័យ ឥន្ទ្រទេវី, លេខ២បានទៅលើក្រុមសាលាអន្តរទ្វីបអាម៉េរិកកាំង និងលេខ៣ បានទៅលើក្រុម សាលាមេតូឌីស ៕


Viewing all articles
Browse latest Browse all 4895

Trending Articles