Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Barcelona ត្រៀមបំបាក់ Man City បន្តទៀតបានហើយ (Video Inside)

$
0
0

បាសេឡូណាៈ ក្រុមខ្លាំងប្រចាំប្រទេស អេស្ប៉ាញអ្នកមានបុណ្យ FC Barcelona បានប្រុងជើងការរួចរាល់ហើយ ដើម្បីបញ្ចប់ ដំណើរការរបស់ ក្រុមអង់គ្លេស Manchester City ម៉ោង ២ និង ៤៥នាទីរំលងអាធា្រត្រយប់នេះ ក្នុងជើងទី២ក្នុង Champions League ឆ្នាំ២០១៣-២០១៤នេះ ស្របពេលដែលក្រុមលេខ១ របស់បារាំង Paris-Saint Germain ត្រៀមកំទេច Bayer Leverkusen របស់អាល្លឺម៉ង់ជាបន្តទៀត នៅម៉ោងដូចគ្នាខាងលើ ។

Barcelona បានបណ្តោយឲ្យបាត់បង់៣ពិន្ទុក្នុងទឹកដីរបស់ក្រុមក្បែរបាតតារាង Real Valladolid ដោយលទ្ធផល ០-១ ប្រចាំសប្តាហ៍ទី២៧ក្នុង La Liga BBVA ដោយអាចថា Barcelona ប្រហែលជាទុកជើង លត់ក្រុមមេឃខៀវ Man City ហើយមើលទៅ ដើម្បីប្រជែងយកកៅអី ឡើងទៅវគ្គ៨ ក្រុមចុងក្រោយ ដែលវាជាពានធំលំដាប់ អន្តរជាតិ ក្នុងខណៈ Barca ខានលើកពានមួយនេះ រយៈពេល៥ឆ្នាំមកហើយ ។

ការទៅស៊ី Man City ២-០ ដល់ក្នុងផ្ទះនោះ សបញ្ជាក់ឲ្យឃើញថា Barcelona នៅតែជាក្រុមដ៏មានឧបសគ្គ ដដែលចំពោះ គូប្រជែងផ្សេងទៀត ក្នុងពានរង្វាន់ធំមួយនេះ បន្ទាប់ពីឆ្លងផុតវគ្គ១៦ក្រុម ក្នុងជើងទី២នាយប់នេះ នៅកីឡដ្ឋាន Camp Nou របស់ខ្លួន។ Barca រឹងមាំខ្លាំងណាស់ក្នុងទឹកដី ។ ដូច្នេះដាច់ខាតក្រុមរបស់លោក Martino នឹងមិនបណ្តោយឲ្យ ឱកាសដ៏ល្អនេះកន្លងផុតទៅនោះទេ។

អ្នកមានបុណ្យធ្លាប់មានប្រវត្តិចាញ់ Man City ២ដងដែរកាលពី អតីតដោយលទ្ធផល ០-១ និង ១-២ ក្នុងចំណោម ៣ប្រកួតដែលបានជួបគ្នានោះ ។

ដោយឡែកសម្រាប់ក្រុមដែលកំពុងឈរនៅលេខ៤បណ្តោះអាសន្នក្នុង Premier League, Man City វិញទើបតែ បានទទួលរងការខកចិត្ត បន្ទាប់ពីជ្រុះចេញពីក្របខណ្ឌពាន FA Cup ក្នុងវគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ គូសត្រូវចាស់ Wigan Atletico ដោយលទ្ធផល ១-២ ។

ក្រុមរបស់លោក Manuel Pellegrini អាចក្លាយជាក្រុមទី២របស់អង់ គ្លេសដែលត្រូវហាលអាវ ក្នុងវគ្គ១៦ក្រុម ចុងក្រោយនេះ  បន្ទាប់ពី Arsenal បានទៅហើយយប់មិញ ក្រោមថ្វីជើងរបស់ Bayern Munich បើទោះបីលទ្ធផល ១-១ និងបានបន្សល់ទុក Mesut Ozilមានរបួសហើម សរសៃពួរជើងដែលត្រូវ Scan នាព្រឹកនេះផងដែរ និងត្រូវសម្រាកព្យាបាល ប្រហែលជា ២ទៅ៣សប្តាហ៍ទៀតផង ៕

)


Viewing all articles
Browse latest Browse all 4895

Trending Articles