ក្រុមហ៊ុន WhatsApp ត្រូវបាន Facebook ចំណាយលុយយ៉ាងច្រើន សន្ធឹកក្នុងការទិញយក រហូតដល់កាលពីថ្មីៗនេះ មានក្រុមហ៊ុនមួយចំនួន បានស្នើឲ្យគណៈកម្មការ មូលបត្រអាមេរិកធ្វើការ ស៊ើបអង្កេតទៅលើ ការទិញនេះ។
ដោយឡែកនៅពេលនេះ អ្នកជំនាញខាង IT បានព្រមានថា ប្រព័ន្ធសុវត្ថិភាពរបស់ WhatsApp នៅមានចំណុចខ្សោយ ងាយក្នុងការ Hack យកទិន្នន័យរបស់ អ្នកប្រើប្រាស់បាននៅពេល Chat។
លោក Bas Bosschert អ្នកជំនាញខាង IT ដែលបានបទពិសោធន៍ជាង ១០ឆ្នាំ ខាង Linux និង Unix បានពន្យល់ថា នៅពេលដែលអ្នកប្រើប្រាស់ Chat នៅលើ WhatsApp គឺមានចន្លោះប្រហោងមួយដែល Hacker អាចចូលទៅបាន ហើយក៏អាចចូលទៅកាន់ Database ដែលរក្សាទិន្នន័យបានផងដែរ។
លោក Bosschert ថែមទាំងបានបង្ហាញកូដ និង Screenshots ជាច្រើនដែលបង្ហាញពី ការចូលទៅកាន់ Database សម្រាប់រក្សាទុកសារ៕