សារព័ត៌មានញ៉ូវយ៉កប៉ុស្ដិ៍បានចុះផ្សាយថា អ្នកស្រី Sheryl Sandberg ប្រធានចាត់ការទូទៅ(COO) របស់ Facebook នឹងត្រូវឡើងកាន់តំណែងជានាយកប្រតិបត្តិថ្មីរបស់ Disney ប៉ុន្តែដំណឹងនេះត្រូវបានចោលពោល ដោយវាមិនមែនជាការពិត។
សារព័ត៌មាន Business Insider បានឲ្យដឹងថា ប្រភពដែលជិតស្និទ្ធនឹងអ្នកស្រី Sandberg បានឆ្លើយបដិសេធថាមិនដូចអ្វីដែលបានចុះផ្សាយនោះទេ។
បច្ចុប្បន្ននាយកប្រតិបត្តិ Disney គឺលោក Bob Iger ដែលតាមការកំណត់ លោកនឹងត្រូវចូលនិវត្តន៍ នៅក្នុងរយៈពេល ២ឆ្នាំក្រោយ ដូច្នេះហើយនៅពេលនេះ ក្រុមហ៊ុនកំពុងតែស្វែងរក នាយកប្រតិបត្តិថ្មីមកជំនួស។
គួរបញ្ជាក់ផងដែរថា អ្នកស្រី Sandberg បានបម្រើការងារនៅក្នុងក្រុមហ៊ុន Facebook កាលពីឆ្នាំ ២០១២ ហើយនៅឆ្នាំនេះ អ្នកស្រីបានជាប់ជាស្ត្រីដែល មានប្រាក់ច្រើនជាងគេបំផុត នៅក្នុងតារាចេញផ្សាយ ដោយទស្សនាវដ្ដី Forbes៕