ក្រុងម៉ូនិចៈ គ្រាន់បានឃើញ ចំណងជើងនេះភ្លាម មានប្រិយមិត្តខ្លះភ្ញាក់ផ្អើល និងច្បាស់ជាមិនជឿនោះទេ ខណៈដែល ក្រុមខ្លាំង Bayern Munich របស់អាល្លឺម៉ង់មួយនេះ ស៊ីមិនដែលយល់មុខទេ ចុះហេតុអ្វីបានជា ហ៊ាននិយាយថា បន្ធូរជើងទៅវិញ នៅរាល់ពេលជួបជាមួយ ក្រុមកាំភ្លើងធំ Arsenal?
ការលើកឡើងបែបនេះ វាខុសគ្នាដាច់ស្រឡះ រវាងអ្នកបានទស្សនា ផ្ទាល់យប់មិញ និងមិនបានទស្សនា ថាតើការប្រកួតនោះ វាស្វិតស្វាញយ៉ាងណា? និងបន្ធូរបន្ថយប៉ុណ្ណានោះ? ជាធម្មតាការប្រកួត តែងតែចង់ឈ្នះជានិច្ច ស្មើ និងចាញ់ជា បញ្ហាដែលក្រុម ទាំងអស់មិនចង់ជួប ទាល់តែសោះ ។
ក្រុមការពារតំណែងជើងឯក មួយនេះតែងតែ ស៊ីមិនដែលយល់មុខនោះទេ តែមកជួប Arsenal ២សម័យកាលជាប់គ្នា ថ្មីៗនេះនៅផ្ទះ Arsenal, Bayern ស៊ីបំបាក់មុខជានិច្ច មានគ្រាប់ ៣-១ និង ២-០ តែដល់ពេលទៅទឹកដី របស់ខ្លួនវិញ Bayern ប្រលែងឲ្យ Arsenal ស៊ី ២-០ និងទប់យកស្មើ ១-១ ទៅវិញ ដោយសំអាងលើហេតុផលថា ខ្លួនបានឈ្នះកៅអីទៅវគ្គ៨ក្រុមហើយ ដោយគ្រាន់តែលេងទប់ៗបានហើយ និងទុកជើងលេងវគ្គ ១/៤ ទៀតផង ។
ជាក់ស្តែងការប្រកួតយប់មិញនេះ ទៀតសោត ក្រុមរបស់លោក Pep Guardiola មិនបានបំប៉ោងសំណាញ់ទី Arsenal នោះទេក្នុងវគ្គទី១ រយៈពេល ៤៥នាទីពេញ និងបន្តលេងរហូតដល់នាទី ៥៥ក្នុងវគ្គទី២ ទើបកីឡាករខ្សែបម្រើ ជនជាតិ អាល្លឺម៉ង់ Bastian Schweinsteiger រកបានគ្រាប់នាំមុខ ១មុននៅមុនពេលខ្សែប ម្រើដូចគ្នា Luka Poldoski របស់ Arsenal ស៊ុតគ្រាប់តាមបានស្មើវិញ នៅ ២នាទីបន្ទាប់ តែអ្វីដែលគួរឲ្យភ្ញាក់ ផ្អើលទៀតនោះ Bayern បែរជាទាត់បាល់ ពិន័យ១១ម៉ែត្រ មិនចូលពីសំណាក់កីឡាករ ជើងខ្លាំងដែលច្រើនតែ រកគ្រាប់បាល់បំប៉ោង សំណាញ់ទី ស្ទើរតែគ្រប់ការប្រកួត Thomas Muller នៅនាទី៩០ ចុងម៉ោងទៀត ដោយទុករក្សាលទ្ធផល ១-១ ជាផ្លូវការក្នុងជើងទី២នេះ ។
តើកត្តាទាំងអស់នេះ យើងអាចនិយាយបានថា Bayern ជាក្រុមដែលតែងតែ យល់មុខដល់ក្រុមភ្ញៀវ នៅក្នុងទឹកដីមែនទេ? ហើយការលេងតាម បែបបន្ធូរបន្ថយ នេះដែរបានធ្វើឲ្យ Bayern របូតពាន Champions ឆ្នាំ២០១២ក្នុងទឹកដីក្រោម ថ្វីជើងក្រុម Chelsea របស់អង់គ្លេស និងចាញ់ Man Utd កាលពីឆ្នាំ១៩៩៩ ក្នុងវគ្គផ្តាច់ព្រ័ត្រដូចគ្នា ដែលធ្វើឲ្យ អ្នកគាំទ្រមានការ ក្តៅក្រហាយយ៉ាងខ្លាំង ផងដែរពីសំណាក់ អ្នកភ្នាល់ដែលបានចាញ់ ជាមួយនឹង Bayern Munich បានតយ៉ាងច្រើននោះ ៕
)