ក្រុងបាសេឡូណាៈ អតីតម្ចាស់ជើងឯក បាល់ទាត់ពិភពលោក ៤សម័យកាល អាសូរីអ៊ីតាលី នឹងជួបសត្រូវចាស់ ក្នុងតំបន់ អឺរ៉ុបដូចគ្នាម្តងទៀត គឺក្រុម ជម្រើសជាតិ គោជល់អេស្ប៉ាញ ដែលធ្លាប់បានបំបាក់ ក្រុមខ្លួនមិនឲ្យតដៃរួចកាលពីឆ្នាំ ២០១២ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃយុទ្ធនាការ UEFA Euro នៅប៉ូឡូញ និងអ៊ុយក្រែន ក្នុងវគ្គផ្តាច់ព្រ័ត្រ ។
អ៊ីតាលីមានប្រវត្តិមិនសូវល្អសោះ ពេលជួបជាមួយ ម្ចាស់ជើងឯក World Cup ឆ្នាំ២០១០ អេស្ប៉ាញ ដោយបានឈ្នះតែ ម្តងគត់នាឆ្នាំ២០១១ ក្នុងទឹកដីពី ជំនួបមិត្តភាព អន្តរជាតិ ហើយក្រោយមកទៀត បានត្រឹមស្មើ៤ដង គឺលទ្ធផល ០-០ ចំនួន ២ដង និងលទ្ធផល ១-១ ចំនួន២ដងដែរ ក្រៅពីនោះចាញ់រហូត ដោយលទ្ធផល បច្ចេកទេស ៤-០ និង ១-០ ទាំង ក្នុងប្រកួត ពានប្រចាំទ្វីបអឺរ៉ុប និងជំនួបមិត្តភាពអន្តរជាតិ ។ ប្រវត្តិជួបគ្នាមួយប្រកួត ចុងក្រោយអ៊ីតាលីទប់បាន ០-០ ជាមួយអេស្ប៉ាញ វគ្គជម្រុះក្នុងពូលនៃពាន FIFA Confederation Cup ឆ្នាំ២០១៣នៅប្រេស៊ីល មុនពេលអេស្ប៉ាញ បានទៅចាញ់ប្រេស៊ីល ០-៣ នៅវគ្គផ្តាច់ព្រ័ត្រ ។
ក្នុងជំនួបមិត្តភាពអន្តរជាតិ ជាមួយក្រុមម្ចាស់ផ្ទះ អេស្ប៉ាញនាម៉ោង ០៤ និង០០នាទីទៀបភ្លឺយប់នេះ ជាឱកាសសមជើង លើកចុងក្រោយសម្រាប់ ក្រុមទាំងពីរមុន ទៅ World Cup ឆ្នាំ២០១៤ នៅប្រេស៊ីលជាលើកទី២ ដែលចាប់ផ្តើមឡើងនា ថ្ងៃទី១២ ខែមិថុនាខាងមុខ ខណៈដែលអេស្ប៉ាញ ស្ថិតនៅក្នុងពូល B ជាមួយ ក្រុមហូឡង់ ឈីលី និងអូស្រ្តាលី ហើយ អ៊ីតាលីស្ថិត នៅក្នុងពូល D ជាមួយ ក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ អង់គ្លេស និងកូស្តារីកា ។
ការជួបជាមួយម្ចាស់ ជើងឯកឯកពាន World Cup មួយសម័យកាល និងពានប្រចាំទ្វីបអឺរ៉ុប ២សម័យកាលអេស្ប៉ាញ យប់នេះ អ៊ីតាលីរៀប ប្រព័ន្ធលេង ៤-៤-២ ដោយមានខ្សែប្រយុទ្ធ ២នាក់នៅមុខគឺកីឡាករ Alberto Gilardino និង Osvaldo ខណៈដែលអតីតម្ចាស់ស្រោមដៃ មាសឆ្នាំ២០០៦ Gianluigi Buffon ជាអ្នកចាំទីដៃទី១ ប្រឈមទៅនឹង Victor Valdes របស់អេស្ប៉ាញ ដោយរៀបប្រព័ន្ធលេង ៤-៥-១ ដោយដាក់ខ្សែប្រយុទ្ធ Cesc Fabregas តែម្នាក់គត់ នៅមុខ ៕