អាមេរិក៖ ក្រុមហ៊ុនយក្ស Facebook បាននឹងពិភាក្សាចង់ទិញក្រុមហ៊ុន Titan Aerospace ដែលជាក្រុមហ៊ុនផលិតយន្តហោះគ្មាន មនុស្សបើកបរ ដើរដោយថាមពលព្រះអាទិត្យ នេះបើយោងតាមប្រភពពីគេហទំព័រ Cnet ។
ក្រុមហ៊ុន Titan Aerospace បានបញ្ជាក់ថា ខ្លួនកំពុងធ្វើការចរចាជាមួយ Facebook ដែរ លើការលក់ក្រុមហ៊ុននេះ ។ យន្តហោះគ្មានអ្នកបើកនេះ អាចហោះលើអាកាសបានដល់ទៅ ៥ ឆ្នាំឯណោះ ។
ក្រុមហ៊ុនបណ្ដាញសង្គមដ៏ល្បីល្បាញនេះ ទើបតែទិញបាន WhatsApp នេះ ចង់បានយន្តហោះគ្មានមនុស្សបើកបរ ដើរដោយថាមពលព្រះអាទិត្យ ដើម្បីផ្ដល់សេវាអ៉ីនធឺណិត ដែលមានមូលដ្ឋានលើមេឃ និងផ្ដល់សេវាទិន្នន័យ។ បើចរចាបានសម្រេច Facebook នឹងដំណើរនៅទ្វីបអាហ្វ្រិកមុនគេ។
តាមការរាយការណ៍ថា Facebook នឹងទិញក្រុមហ៊ុន Titan Aerospace ក្នុងតម្លៃ ៦០ លានដុល្លារ ដែលនេះគឺថោកជាង WhatsApp ឆ្ងាយណាស់៕