Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

កម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ វ័យចំណាស់ លើកទី៦

$
0
0

ភ្នំពេញៈ នៅរសៀលថ្ងៃអង្គារ ទី០៤ ខែមីនា ឆ្នាំ២០១៤នេះ អ្នកតំណាងមកពីក្លឹបកីឡាបាល់ទាត់ម៉ាឡេស៊ី (IFC) បានប្រកាសឲ្យដឹងថា ប្រទេសកម្ពុជាត្រូវបានជ្រើសរើស ឲ្យធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ នៃការប្រកួតបាល់ទាត់កីឡាវ័យចាស់ ប្រចាំឆ្នាំ២០១៤ លើកទី៦(Sixth Annual Veterans 9s Tournament) ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ ក្នុងសន្និសីទសាព័ត៌មាន នៅក្នុងការិយាល័យក្រុមហ៊ុន ASKAP Gold Investment ឲ្យដឹងថា “នេះគឺជាកិត្តិយសមួយ ដ៏ធំធេងសម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាសញ្ញាណវិជ្ជមានមួយ ដែលបង្ហាញឲ្យយើងឃើញថា វិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជា កំពុងបោះជំហានឆ្ពោះទៅរកភាពរីកចម្រើនខ្លាំងឡើងៗហើយ” ។

អគ្គលេខាធិការរូបនេះ បានបន្ដទៀតថា “ពិតប្រាកដណាស់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់លក្ខណៈអន្ដរជាតិនេះ មិនមែនគ្រាន់តែជាព្រឹត្តិការណ៍ កីឡាប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ជាការចែករំលែក និងផ្លាស់ប្ដូរវប្បធម៌តាមរយៈទេសចរណ៍ និងកីឡាផងដែរ” ។

នៅក្នុងសន្និសីទដោយមានការចូលរួមពី សំណាក់លោក Stephan Krupa និងលោក Kiranjith Singh ដែលជាប្រធាន និងអគ្គលេខាធិការ ក្លឹបកីឡាបាល់ទាត់ម៉ាឡេស៊ី (IFC)ដែលនោះ លោក រិទ្ធី សំណាង សមាជិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងឲ្យដឹងថា ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាបាល់ទាត់ វ័យចាស់ខាងលើនេះ គឺជាឱកាសដែលយើងត្រូវបង្ហាញពីវប្បធម៌របស់ខ្លួន ទៅឲ្យពិភពលោកបានស្គាល់តាមរយៈក្រុមបាល់ទាត់មកពី អាហ្រ្វិក, អាម៉េរិក, ប្រេស៊ីល, អឺរ៉ុប និងប្រទេសផ្សេងៗទៀត ។

លោកបានបន្ដទៀតថា “នេះគឺជាព្រឹត្តិការណ៍មួយ ដែលទាក់ទាញខ្លាំងបំផុតពីអ្នកស្នេហា វិស័យកីឡាបាល់ទាត់ជុំវិញពិភពលោក” ។ លោកបញ្ជាក់ទៀតថា ការប្រកួតកីឡាបាល់ទាត់វ័យចំណាស់ លើកទី៦នេះ នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ខាងមុខនេះ ដោយនឹងមានក្លឹបបាល់ទាត់ចំនួន ១៨ក្រុមមកពីជុំវិញពិភពលោកចូលរួម នៅលើទីលានពហុកីឡដ្ឋានស្ដាតចាស់ ។ ចំពោះកីឡាករ ដែលអាចចូលរួមបាន គឺត្រូវកំណត់អាយុចាប់ពី ៤០ឆ្នាំឡើងទៅ ។

សូមរំឭកថា កាលពីឆ្នាំ២០១៣ ព្រឹត្តិការណ៍អន្ដរជាតិខាងលើនេះ បានធ្វើឡើងនៅទីក្រុងប៉ាត់តាយ៉ា ប្រទេសថៃ ក្រោមប្រធានបទ «ពិភពនៃភាពរីករាយ និងការកម្សាន្ដសប្បាយ» ៕


Viewing all articles
Browse latest Browse all 4895

Trending Articles