Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

រាជរដ្ឋាភិបាល សម្រេច​ឈប់​ ពិនិត្យ​ទំនិញ​នាំចេញ ទៅកាន់​ប្រទេស​គិតពន្ធនាំចូល

$
0
0

ភ្នំពេញ៖ ក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន លើកទី១៧ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ ២០១៤ នៅវិមានសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ឈប់ការពិនិត្យទំនិញនាំចេញ ទៅប្រទេសត្រូវបង់ពន្ធនាំចូល និងសម្រេចឲ្យមាន ការពិតិន្យទំនិញនាំចេញតែ ២ភាគរយប៉ុណ្ណោះសម្រាប់ ផលិតផលដែលនាំចេញ ទៅប្រទេសដែលអនុគ្រោះពន្ធ នាំចូលពីកម្ពុជា។

ការពិនិត្យទំនិញនាំចេញនាំចូល ដែលជាភារកិច្ចរបស់ មន្ត្រីកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម មន្ត្រីគយ និងរដ្ឋាកររបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និង ប៉ូលិសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា«នេះការសម្រួលពាណិជ្ជកម្ម ដើម្បីឲ្យមានដំណើរការ ពាណិជ្ជកម្មកាន់តែ មានល្បឿនលឿន ហើយចាប់អនុវត្តន៍ ចាប់ពីពេលនេះតទៅ»។
លើសពីនេះ សម្តេចបានបញ្ជាថា ទាំងមន្ត្រីគយ មន្ត្រីកាំកុងត្រូល និងប៉ូលិសសេដ្ឋកិច្ច ត្រូវតែរួមគ្នាសម្រួល ពាណិជ្ជកម្មទាំងអស់ នេះឲ្យបានល្អ។

ការសម្រេចរបស់ រាជរដ្ឋាភិបាលបែបនេះ ស្របតាមសេចក្តីត្រូវការ របស់វិស័យឯកជន ជាពិសេសក្រុមការងារ ផ្នែកកែច្នៃផលិតផល នាំចេញដែលមាន វិស័យកាត់ដេ សម្លៀកបំពាក់ជាដើម៕


Viewing all articles
Browse latest Browse all 4895

Trending Articles