Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

Google និង Samsung កំពុង​ព្រួយបារម្ភ ខ្លាចបាត់​ទីផ្សារ​ដោយសារ Nokia X

$
0
0

ក្រុមហ៊ុន Google និង Samsung កំពុងតែមានការព្រួយបារម្ភ ចំពោះការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា Microsoft ជាមួយនឹង Nokia ទៅលើស្មាតហ្វូន Nokia X។

យោងតាមសារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន Google និង Samsung កំពុងតែព្រួយបារម្ភទៅ លើទីផ្សារមួយចំនួន ជាពិសេសគឺប្រទេសចិន ដោយសារតែ Nokia និង Microsoft បានចាប់ដៃគ្នា ហើយបង្កើតស្មាតហ្វូន Nokia X ដែលជាស្មាតហ្វូនប្រើ Android ដំបូងរបស់ Nokia ប៉ុន្តែពោរពេញដោយបច្ចេកវិទ្យា Microsoft និង Nokia។

អ្វីដែលជាការព្រួយបារម្ភធំនោះ គឺទៅលើការប្រើប្រាស់ប៉ាតង់ ដោយតម្លៃប៉ាតង់អាច នឹងឡើងថ្លៃនៅក្នុងប្រទេសចិន ព្រោះថា Nokia ជាក្រុមហ៊ុនចំណាស់មួយដែល មានអាជ្ញាប័ណ្ណប៉ាតង់ ទូរស័ព្ទច្រើនជាងគេ ហើយនៅពេលនេះ មិនមែនមានតែក្រុមហ៊ុន Google និង Samsung នោះទេ សូម្បីតែ ZTE និង Huawei កំពុងតែពិភាក្សាជាមួយ ក្រសួងពាណិជ្ជកម្មផងដែរ ពាក់ព័ន្ធនឹងបញ្ហានេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Microsoft បានទិញយកអាជីវកម្ម ទូរស័ព្ទចល័តរបស់ខ្លួន Nokia ហើយបានចេញស្មាតហ្វូន Nokia X ជាចំណងដៃនៃកិច្ចព្រមព្រៀង៕


Viewing all articles
Browse latest Browse all 4895

Trending Articles