Quantcast
Channel: www.lookingtoday.com
Viewing all articles
Browse latest Browse all 4895

ប្រវត្តិជូរចត់ របស់ក្រុមបឹងកេត ក្នុងពាន Hun Sen-Cup

$
0
0

ភ្នំពេញៈ ក្រុមចម្ការកៅស៊ូបឹងកេត ធ្លាប់ខកបំណងចំនួន ២លើកមកហើយ កាលពី ឆ្នាំ២០១២ និង ឆ្នាំ២០១៣ ក្នុងការប្រកួតបាល់ទាត់ ដណ្ដើមពាន Hun Sen-Cup ដោយត្រូវធ្លាក់ ត្រឹមវគ្គ៨ក្រុមចុងក្រោយ (វគ្គ១/៤ផ្ដាច់ព្រ័ត្រ) ដូចគ្នា ប៉ុន្ដែឆ្នាំ២០១៤នេះ ក្រោយពីបឹងកេត ឆ្លងផុតការប្រកួតជម្រុះតាមពូល និងដណ្ដើមបានកៅអីវគ្គ ១/៤ ចុងក្រោយហើយនោះ គ្រូបង្វឹកបឹងកេត លោក ប្រាក់ វុទ្ធី បានដាក់គោលដៅចាស់ដដែល គឺត្រូវដណ្ដើម យកកៅអី វគ្គ៤ក្រុមចុងក្រោយឲ្យបាន ។

លោក ប្រាក់ វុទ្ធី ធ្លាប់បានប្រាប់ឲ្យដឹងថា “ការប្រកួតប្រជែងដណ្ដើមយកកៅអី វគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អ្វីមួយ វាគឺជារឿងធម្មតាទេ សម្រាប់ក្រុមបាល់ទាត់ទាំងអស់ ប៉ុន្ដែចំពោះគោលដៅសំខាន់ ដែលក្រុមបឹងកេត ត្រូវធ្វើឲ្យបាន នោះ គឺត្រូវធ្វើយ៉ាងណាឆ្លងឲ្យផុតវគ្គ ១/៤ផ្ដាច់ព្រ័ត្រជាមុនសិន ព្រោះកន្លងមក បឹងកេត មិន ធ្លាប់បានឡើងលេង ដល់វគ្គ ១/២ផ្ដាច់ព្រ័ត្រ ឬវគ្គផ្ដាច់ព្រ័ត្រឡើយ” ។

កាលពីឆ្នាំ២០១៣ នៅក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ ក្រុមចម្ការកៅស៊ូបឹងកេត ត្រូវបានធ្លាក់ចេញពីវគ្គ នេះទាំង ស្ដាយស្រណោះបំផុត ក្រោមថ្វីជើងក្រុមភ្នំពេញក្រោន ដោយលទ្ធផលបច្ចេកទេស ០-១ ប៉ុន្ដែគូ ប្រជែងរបស់ក្រុម បឹងកេតក្នុងពាន Hun Sen-Cup លើកទី៨នេះ គឺជាអតីតក្រុមជើងឯក League ឆ្នាំ២០១៣ ខេត្តស្វាយរៀង ដែលជាក្រុមខ្លាំងមួយធ្វើឲ្យលោក ប្រាក់ វុទ្ធី ពិបាកចិត្តក្នុងការត្រៀមយុទ្ធសាស្រ្ដទប់ទល់ និងទម្លាក់ក្រុមដែលមាន លោក សំ វ៉ាន់ដេត ជាគ្រូបង្វឹកនេះ ។ ចាំមើល តើមហិច្ឆតាដណ្ដើមយកកៅអីវគ្គ ១/២ផ្ដាច់ព្រ័ត្ររបស់លោក ប្រាក់ វុទ្ធី ក្នុងពាន Hun Sen-Cup រដូវកាលថ្មីនេះ អាចទទួលបានជោគជ័យដែរឬក៏អត់?

សូមរំលឹកថា នៅក្នុងការប្រកួតជម្រុះតាមពូលកន្លងមក ក្រុមចម្ការកៅស៊ូបឹងកេត ជាក្រុមខ្លាំងប្រចាំពូល A ដោយ ប្រកួត៣លើក ឈ្នះទាំង៣ ទទួលបាន៩ពិន្ទុ ជាប់ចំណាត់ថ្នាក់លេខ១ រីឯក្រុមខេត្តស្វាយរៀងប្រកួត ៣លើកដូចគ្នា ក្នុងពូលB ឈ្នះ២ និងចាញ់១ ទទួលបាន៦ពិន្ទុ ជាប់ចំណាត់ថ្នាក់លេខ២ ៕


Viewing all articles
Browse latest Browse all 4895

Trending Articles